លោកត្រាំ សុំជំនួយប្រឆាំងកូវីដ-១៩ ពី កូរ៉េខាងត្បូង ប្រធានធាធិបតី ម៉ូន ជេអ៊ីន មិនឲ្យ

ចែករំលែក៖

អាមេរិក៖ ចាស់ៗធ្លាប់និយាយថា «សេដ្ឋីខ្វះអំបែង» «សំពៅពឹងសម្បាន»…នៅពេលនេះប្រទេសមហាសេដ្ឋី លំដាប់ទីមួយលើពិភបលោក គឺអាមេរិក ក៏បានទៅស្នើដល់កូរ៉េខាងត្បូង ផ្តល់ជំនួយ ឧបករណ៍សម្រាប់ប្រឆាំង និងកូវីដ-១៩ ខណៈការឆ្លងរាលដាលនៅអាមេរិកកាន់តែខ្លាំងឡើង។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទ  ជាមួយសមភាគី កូរ៉េខាងត្បូង ម៉ូន ជេអ៊ីន  ដោយលោកត្រាំបានស្នើផ្តល់ជំនួយ សម្ភារសុខាភិបាល ជួយដល់អាមេរិកទប់ស្កាត់កូវីដ-១៩។
សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ រយៈពេល ២៣នាទី តាមសំណើររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះជាការសន្ទនាដំបូង បង្អស់ របស់មេដឹកនាំអាមេរិក និង កូរ៉េខាងត្បូង ចាប់តាំងពីការផ្ទុះកូវីដ-១៩ ។ មកទល់ពេលនេះ គេមិនទាន់ដឹងថា អាមេរិក បានស្នើជំនួយអ្វីពីកូរ៉េខាងត្បូងនោះឡើយ ។
ជាមួយគ្នានោះដែរ ប្រធានាធិបតី កូរ៉េខាងត្បូង បានឆ្លើយតបភ្លាមៗ ទៅកាន់លោកត្រាំថា សំណើរជំនួយទាំងនោះលោកមិនអាច សម្រេចបានឡើយ គឺត្រូវការឯកភាព ពី នាយកដ្ឋានគ្រប់គ្រងឱសថ និងបរិក្ខាពេទ្យ FDA ។ ជាមួយគ្នានោះដែរ លោកត្រាំ បានប្រកាសផងដែរថា លោកនឹងជំរុញឲ្យកូរ៉េខាងត្បូង សម្រេចឲ្យបានឆាប់បំផុតក្នុងបញ្ហានេះ។
កូរ៉េខាងត្បូង ជាប្រទេសគំរូមួយក្នុងចំណោមប្រទេសដែលទប់ស្កាត់ការឆ្លងរាល កូវីដ-១៩ មានដាលមានប្រសិទ្ធភាពបំផុត។ កូរ៉េខាងត្បូង ក៏ជាប្រទេស ដែលនាំចេញសម្ភារដើម្បីធ្វើតេស្ត រកវីរុសកូវីដ-១៩ ច្រើនជាងគេបំផុតលើពិភពលោក។
បច្ចុប្បន្នអាមេរិក កំពុងតែ ខិតខំទប់ស្កាត់ ការឆ្លងរាលដាលនៃ កូវីដ-១៩ ដោយមានអ្នកឆ្លងកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ អាមេរិក មានករណីឆ្លងជាង ៥៤ពាន់នាក់ហើយ ក្លាយជាប្រទេសឈរលំដាប់ទី ៣ លើពិភពលោក ។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ចឹងតើបានជា អ៊ីរ៉ង់ កូរ៉េខាងត្បូង ចិន មិនទទួលជំនួយពីអាមេរិក ដោយដឹងច្បាស់ថា អាមេរិក មិនបានជួយប្រឆាំងកូវីដ-១៩ ដោយស្មោះនោះឡើយ។ កន្លងមកមេដឹកនាំអ៊ីរ៉ង់ ធ្លាប់បានលើកឡើងថា បើអាមេរិក មកជួយនោះពលរដ្ឋអីរ៉ង់នឹងស្លាប់កាន់តែច្រើន៕

...

ដោយ៖ ធីរិណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print