ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មុននេះបន្តិច នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានបញ្ជាជាបន្ទាន់អោយគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ អនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ក្នុងនោះលោកបានបញ្ជាក់ថា៖ «ខ្ញុំសូមអោយគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ អនុវត្តបទបញ្ជាបិទ បៀរហ្គាឌិន នៅតាមមូលដ្ឋានបន្ថែមទៀត ដោយសារមានសំណើររបស់ក្រសួងទេសចរណ៍បានស្នើទៅសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចតេជោ បានឯកភាពអោយបិទបៀរហ្គាឌិន នៅតាមមូលដ្ឋានរបស់យើងបន្ថែមទៀត ដូច្នេះសូមអោយគណៈបញ្ជាការឯកភាពខណ្ឌទាំងអស់ អនុវត្តបទបញ្ជានេះអោយបានល្អប្រសើរនៅតាមមូលដ្ឋានរបស់ខ្លួន»៕
...
ដោយ៖ សុខ ខេមរា