ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណៈដែលជិះម៉ូតូដែលលួចកាច់ករបានពីខណ្ឌដង្កោ យកមកជិះធ្វើសកម្មភាពលួចនៅខណ្ឌព្រែកព្នៅអស់លក្ខណ៍ត្រូវជាប់ខ្នោះអាវុធហត្ថកំពុងចេញល្បាតតាមមូលដ្ឋាន។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង២៣និង៣៥នាទីកាលពីថ្ងៃទី២៤ ខែមីនាឆ្នាំ២០២០នៅចំណុចភូមិខ្មែរលើសង្កាត់គោករការខណ្ឌព្រែកព្នៅ។
យោងតាមរបាយការណ៍របស់អាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះភីត្រូយអាយុ20ឆ្នាំ ជនជាតិខ្មែរមុខរបរយាមដីរស់នៅមិនពិតប្រាកដ។ វត្ថុតាងចាប់យកម៉ូតូមួយគ្រឿងម៉ាកScoopyពណ៌សបិទស្គតខ្មៅស៊េរីឆ្នាំ 2014 អត់កុងទ័រ ស្លាកលេខ( លេខគ្មាន)លេខម៉ាស៊ីនKT110D-8030739)ដែករឹងចុងស្រួុចស្ដើងកូនសោរលេខ8ចំនួុន1និងកូនកាំបិតដងជ័រមួយ។
តាមអាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា ៖ នៅមុនឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើលពេលកម្លាំងអាវុធហត្ថកំពុងតែល្បាតក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខ សុវត្ថភាពក្នុងមូលដ្ឋានបានពើបប្រទះឃើងជនសង្ស័យកំពុងតែជិះម៉ូតូនៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ ដោយមានការសង្ស័យនិងមានតម្រុយដោយដឹងមុនថាមានករណីកាច់សោរករម៉ូតូចូលមកជិះធ្វើសកម្មភាពនៅក្នុងទឹកដីខណ្ឌព្រែកព្នៅ ភ្លាមៗនោះកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅបានធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានក៏សាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
ដោយ៖ ធឿនព្រែកជ័យ