ទីក្រុងម៉ាឌ្រីត៖ ប្រទេសអេស្ប៉ាញ រាលដាលបញ្ហាជំងឺវីរុសកូវីដ-១៩ ធ្ងន់ធ្ងរបំផុត មើលចុះត្រឹមមួយថ្ងៃសោះ នៅប្រទេសអេស្ប៉ាញ មានអ្នកស្លាប់ដោយសារ COVID-19 ៧៣៨នាក់, ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនលើសប្រទេសចិន ទៅទៀត។
បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលអេស្ប៉ញ បានឱ្យដឹងថា៖ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ពោលគឺពេញមួយថ្ងៃអង្គារម្សិលមិញ មនុស្ស៧៣៨នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេស កើនលើសចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនទៅទៀត។
ក្រសួងសុខាភិបាលអេស្ប៉ញ បានបន្តថា៖ ពេញមួយថ្ងៃអង្គារម្សិលមិញ ចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនពី ២,៦៩៦នាក់ ដល់ ៣,៤៣៤នាក់ ខណៈចំនួន អ្នកឆ្លងក៏បានហក់ឡើងពី ៣៩,៦៧៣នាក់ ដល់ ៤៧,៦១០នាក់ផងដែរ។
ចំពោះអាមេរិកវិញ (WHO )ព្រមាន ថាអាមេរិកអាចជាទីតាំងផ្ទុះ COVID-19ថ្មី សុទ្ធតែជាការព្រួយបារម្ភបំផុតនៅ អឺរ៉ុប ខណៈជំងឺដ៏កាចសហាវមួយនេះ បង្កការរាលដាល៕
ដោយ៖ សហការី