ថ្ងៃនេះម្ចាស់Facebook ឈ្មោះ “IMan-KH” ដែលដៀលប្រជាពលរដ្ឋខ្មែរកប់ៗមាត់ បានធ្វើលិខិតសូមទោសជាសាធារណៈហើយ

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់Facebook ឈ្មោះ “IMan-KH” មានសាវតាជាតិពិតប្រាកដ ឈ្មោះ នី ណាក់ ម្ចាស់ភាគហ៊ុនមីក្រូហិរញ្ញវត្ថុតូចតាចមួយ និងជាអ្នកលក់ក្រូច លក់សាច់ជ្រូក មាន់ សាច់ក្រក ផលិតផល តាម Online រងនូវការរិៈគន់សំពងពីមជ្ឈដ្ឋានប្រជាពលរដ្ឋច្រើនលើសលុបពេក បែបភ្ញាក់ខ្លួន ដឹងកំណើតសារជាតិខ្លួនឯង ជាបុគ្គលខ្វះសីលធម៍ ទើបនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ បានធ្វើលិខិតសូមទោសជាសាធារណៈ បន្ទាប់ពីដកការសរសេរក្នុងFacebook ការ Live សូមទោសហើយ ក៏មហាជនមិនបាត់ក្រហាយ នោះ។

តាមពិតមហាជនចង់ឃើញ សមត្ថកិច្ចអនុវត្តច្បាប់ចំពោះលោក នី ណាក់ អោយដូច ចំប៉ីខ្មៅ ដែលដៀលខ្មែរកប់ៗមាត់ ថា “ចោលម្សៀតនិងថោកទាប” គ្រាន់តែស្នើសុំសម្តេចតេជោ អន្តរាគមន៍រឿងជំពាក់ប្រាក់ធនាគារ ទាំងខ្លួនឯងកំពុងតែ Live លក់ក្រូចតាម Online ដែរសោះ។

លោក នី ណាក់ ម្ចាស់ភាគហ៊ុនមីក្រូហិរញ្ញវត្ថុមួយ ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ “IMan-KH” នៅពេលនេះ កំពុងត្រូវបានមហាជនផ្ទុះកំហឹងកាន់តែខ្លាំងក្លា ដោយសារតែបានដៀលប្រជាពលរដ្ឋខ្មែរកប់ៗមាត់ ថា “ចោលម្សៀតគ្មានបានការនិងជាប្រជាជនថោកទាប” ដែលស្នើសុំសម្តេចតេជោ ហ៊ុន សែន អន្តរាគមន៍ជំពាក់ប្រាក់ធនាគារ ស្របពេលផ្ទុះជំងឺកូវីដ១៩ ខណៈប្រជាពលរដ្ឋខ្លះ អាចនឹងគ្មានលទ្ធភាពបង់ការប្រាក់អោយធនាគារ នោះទេ ។ នៅព្រឹកនេះបានធ្វើលិខិតសូមទោសជាសាធារណៈ ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្ញុំបាទឈ្មោះ នី ណាក់ ជាម្ចាស់ទំព័រហ្វេសប៊ុកផេក IMan-KH និងជាប្រជាពលរដ្ឋខ្មែរមួយរូប សូមសំដែងនូវការដឹងគុណកំហុស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅលើបណ្ដាញសង្គម ដោយបានសរសេរអត្ថបទ អមដោយរូបថតក្នុងខ្លឹមសារប្រមាថមើលងាយដល់បងប្អូនប្រជាជនខ្មែរដែលជាអ្នកជាប់បំណុលធនាគារ ។
ខ្ញុំបាទសូមលើកម្រាមដៃដប់លំឱនកាយ សុំទោសជាសាធារណៈ ចំពោះប្រជាជនខ្មែរទាំងអស់ព្រមទាំងប្រមុខរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ផងដែរ។
ខ្ញុំបាទសូមទទួលស្គាល់កំហុសក្នុងការសរសេរបង្ហោះ ដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ធ្ងន់ធ្វើឲ្យប៉ះពាល់អារម្មណ៍របស់បងប្អូន។
ខ្ញុំបាទសូមការតម្រូវ និងកែប្រែកសាងខ្លួនឱ្យល្អសារជាថ្មីចាប់ពីថ្ងៃនេះតទៅ។
សូមគោរពដឹងគុណថ្លែងអំណរគុណជាពន្លឹកសម្រាប់ការអធ្យាស្រ័យរបស់បងប្អូនគ្រប់គ្នា។

សូមបញ្ជាក់ថា៖ បុរសរូបនេះ បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ថា “អ្នកដែលជំពាក់លុយធនាគារហើយស្នើសុំសម្តេចនាយករដ្ឋមន្ត្រី គឺ ជាមនុស្សចោលម្សៀតគ្មានបានការ ។ ធនាគារជាស្ថាប័នឯកជនសុទ្ធសាធ មិនមែនស្ថាប័នរដ្ឋឡើយ ។ តួនាទី នាយករដ្ឋមន្ត្រីគ្មានអំណាចឬច្បាប់ណាមួយទៅលូកដៃចូលដល់ការរកស៊ីឯកជននោះឡើយ ។ អ្វីដែលយើងស្នើសុំទៅសម្តេច គឺ យើងជាប្រជាជនដែលថោបទាប”។
ក្រោយការសរសេរខ្លឹមសារទាំងនេះ ធ្វើអោយប្រជាពលរដ្ឋជាច្រើននាក់ ផ្ទុះកំហឹងយ៉ាងខ្លាំងក្លា ទើបក្រោយមកបុរសរូបនេះ បានលុបចោលសំណេរនេះវិញ និង បានចេញឃ្លីបវីដេអូសុំទោសជាសាធារណៈ ចំនួន២លើក ។
ទោះបីយ៉ាងណា មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ចំពោះលោក នី ណាក់ អោយដូចការអនុវត្តច្បាប់ទៅលើ ចំប៉ីខ្មៅ ផងដែរ ដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម ។ ក្រោយមកនៅព្រឹកថ្ងៃទី២៦ ខែមីនា នេះ បានធ្វើលិខិតសូមទោសជាសាធារណៈ ទទួលកំហុសគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print