សមត្ថកិច្ចប៉ុស្តិ៍នគរបាលឃ្មួញឃាត់ខ្លួនបុរសម្នាក់យកញញួរវាយក្បាលគេឲ្យរបួស

ចែករំលែក៖

ភ្នំពេញ: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហឹង្សាដោយចេតនា វាយគេឲ្យរបួស នៅចំណុចមុខស្ថានីយ៍ប្រេង LHR ផ្លូវលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលម៉ោង៧យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ។

ជនសង្ស័យឈ្មោះ ហាន វ៉ា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅក្នុងស្ថានីយ៍ប្រេង LHR ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាព យកញញួរវាយលើជនរងគ្រោះឈ្មោះ មោក រាត្រី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅក្នុងស្ថានីយ៍ប្រេងជាមួយគ្នា របួសចំក្បាលដេរ១០ថ្នេរ ហើយសម្ភារ:បន្សល់ទុក ញញួរចំនួន០១ ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនិតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print