សមត្ថកិច្ចបង្រ្កាប អ្នកលក់សាច់សត្វព្រៃ និងដុតកម្ទេច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ និងអង្គការសម្ព័នមិត្តសត្វព្រៃ(វៃអេត) សហការបង្រ្កាប និងធ្វើការដកហូតសាច់សត្វព្រៃ ហើយវត្ថុតាង ត្រូវបានដុតបំផ្លាញចោល ។

ករណីបង្រ្កាបសាច់សត្វព្រៃខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង២០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នួងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះបង្រ្កាប មិនបានបញ្ជាក់អំពីទីតាំង នៅផ្ទះ.ឬហាង និងទីផ្សារសាធារណៈ នោះឡើយ។ ប៉ុន្តែបានឃាត់ជនប្រព្រឹត្តដើម្បីបន្តនីតិវិធី។ ជាលទ្ធផលចាប់បានរួមមាន៖ សាច់កាំប្រម៉ាចំនួន ២៤,៥០គីឡូក្រាម សាច់ឈ្លូសចំនួន ១៨គីឡូក្រាម សាច់ជ្រូកចំនួន ០២គីឡូក្រាម ក្រពះកាំប្រម៉ាចំនួន ០២បន្ទះ និងស្បែងសត្វតេះក្រៀមចំនួន ០១,៨០គីឡូក្រាម ។

ប្រភពដដែលបន្តទៀតថា៖ សាច់សត្វព្រៃទាំងអស់ដែលធ្វើការបង្រ្កាប និងដកហូត ជាវត្ថុតាងជាក់ស្ដែង បានចាក់សាំងដុតបំផ្លាញ និងកប់ដីចោល ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print