ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានី បានអំពាវនាវដល់ប្រជាពលរដ្ឋនៅថ្ងៃទី២៦ ខែមីនា នេះ កុំជឿសារជាសំឡេង ចរចាមរ៉ាមថា នៅផ្សារជម្ពូវ័នមានករណីអ្នកលក់ទូរស័ព្ទម្នាក់ស្លាប់ដោយជំងឺកូវិដ-១៩ និងមានអ្នកឆ្លង៥នាក់ទៀត ហើយផ្សារត្រូវបិទទាំងស្រុង រដ្ឋបាលរាជធានីនិងចាត់វិធាន ការផ្លូវច្បាប់ចំពោះបំពុលព័ត៏មាននោះ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា នេះគឺជាព័ត៌មានមិនពិត មិនមានករណីបែបនេះទេ ហើយផ្សារនៅតែបើកលក់ជាធម្មតា។
សូមបងប្អូនកុំជឿលើប្រព័ន្ធផ្សព្វផ្សាយណាដែល មិនមានអង្គភាព ច្បាស់លាស់ ។ អ្នកនាំពាក្យបញ្ជាក់ ទៀតថា អាជ្ញាធររាជធានីបានចាត់វិធានការស្រាវ ជ្រាវ តាមរកជនល្មើសមកផ្តន្ទាទោសទៅតាមច្បាប់៕
...
ដោយ៖ សំរិត