គ្រឿងចក្រអេស្កាវទ័រក្រឡាប់ចូលទឹកស្រះ ស្លាប់ម្នាក់នៅស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកបើកគ្រឿងចក្រម្នាក់ បានស្លាប់នៅក្នុងទឹកស្រះបន្ទាប់ពីក្រឡាប់គ្រឿងចក្រធ្លាក់ចូលទឹកស្រះ កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅនៅចំណុចអូរចា ស្ថិតក្នុងភូមិសាស្ត្រភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សួស ធី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្ថិតនៅភូមិតាមៀង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកគ្រឿងចក្រចូកដីរបស់ខ្លួន ទៅកាយយកដីល្បាប់ពីក្នុងស្រះទឹក ប៉ុន្តែក្នុងពេលចូលទៅកាយល្បាប់ដីក្នុងស្រះទឹកនេះគ្រឿងបានចូលទៅចតនឹងមាត់ស្រះ ក្នុងពេលដែលកំពុងកាយបានស្រុតដី ក៍បណ្តាលអោយធ្លាក់គ្រឿងចក្រចូលក្នុងស្រះសង្កត់អ្នកបើកបរគ្រឿងចក្រឈ្លក់ទឹកលង់ស្លាប់តែម្តង ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print