ពលរដ្ឋជាងកន្លះលាននាក់ឆ្លងកូវីដ-១៩ តំណែងលេខ១ពីចំនួនអ្នកឆ្លងច្រើនជាងគេ ក៏អាមេរិកដណ្តើមពីចិនដែរ

ចែករំលែក៖

អាមេរិក៖ គិតមកដល់ថ្ងៃទី២៧ខែមីនា កូវីដ-១៩ បានឆ្លងរាលដាលដល់ប្រទេសជិត២០០ជុំវិញពិភពលោក និងមានពលរដ្ឋដល់ទៅជាង ៥៣១ពាន់នាក់ឆ្លងកូវីដ-១៩។ ក្នុងនោះបាត់បង់ជីវិតជាង ២៤ពាន់នាក់ និងជាង ១២១ពាន់នាក់ បានចាកចេញពីមន្ទីរពេទ្យផងដែរ ។
អ្វីដែលគួឲ្យកត់សម្គាល់បំផុតនោះគឺ មហាអំណាចអាមេរិក បានយកឈ្នះទាំង អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ ហើយថែមទាំងយកឈ្នះចិន ក្លាយជា ប្រទេសទីមួយនៅលើពិភពលោក មានចំនួនអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេ។ យោងតាមការចេញផ្សាយរបស់គេហទំព័រ wikipedia បានអះអាងថា សហរដ្ឋអាមេរិកបានឆ្លងកូវីដ១៩ កើនឡើងដល់ ៨៥០៨៨នាក់ ក្នុងនោះ បាត់បង់ជីវិតកើន ១២៩០នាក់ និង ១ ៨៦៤នាក់បានចាកចេញពីមន្ទីរពេទ្យ ។
គួររំលឹកថា ជំងឺកូវីដ ១៩ ផ្ទុះឡើងដំបូងគេនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន ។ ប្រទេសចិនដែលប្រភពដើមនៃការផ្ទុះជំងឺនេះឡើង មានអ្នកឆ្លងសរុប ៨១ ២៨៥នាក់ ក្នុងនោះបាត់បង់ជីវិត ៣ ២៨៧នាក់ និង៧៨ ០៥១នាក់ បានចាកចេញពីមន្ទីរពេទ្យវិញហើយ ។ ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយប៉ុន្មានថ្ងៃចុងក្រោយនេះផងដែរ ពុំមានករណីថ្មីផ្ទុះឡើងនៅក្នុងទឹកដីចិននោះទេ ប៉ុន្តែប្រភពមកពីខាងក្រៅបានរកឃើញផ្ទុកវីរុសកូវីដ ១៩នោះវិញ ។
ប្រទេសអ៊ីតាលី ជាប្រទេសឆ្លងកូវីដ ១៩ លំដាប់ទី៣ របស់ពិភពលោក ។ ប្រទេសនេះមានអ្នកឆ្លងសរុប ៨០៥៨៩នាក់ ក្នុងនោះ បាត់បង់ជីវិត ៨ ២១៥នាក់ និង១០ ៣៦១នាក់បានចាកចេញពីមន្ទីរពេទ្យ ។
អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានចាត់ទុកជំងឺនេះជាជំងឺរាតត្បាតពិភពលោក ហើយថា រហូតមកទល់ពេលនេះមិនទាន់មានថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំងបង្ការនៅឡើយទេ ៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print