ប៉ូលិស​ក្លាហានជាតារា​សម្ដែង​ ជិន ស៊ីណារ៉ាក់​ ជួយជនរងគ្រោះចេញពីអគ្គិភ័យឆេះផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាកោតសរសើរខ្លាំងចំពោះតារាសម្ដែង ជើងចាស់លោក ជិន ស៊ីណារ៉ាក់ ដែលក្នុង​នាម​ជាប៉ូលិសល្អ  ​បាន​ចូល​ទៅ​សង្គ្រោះ​មនុស្ស​ក្នុងគ្រោះ​អគ្គិភ័យ មួយ​ដែល​​លេបត្រ​បាក់​ផ្ទះ​ពលរដ្ឋ នៅសង្កាត់​ផ្សារដេប៉ូទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាល​ពីម៉ោង ៥​ល្ងាច​ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០​កន្លង​ទៅ។ ការលះបង់នេះ បាន​ធ្វើ​ឲ្យ​មហាជនកោតសរសើរ​ខ្លាំងពី​ភាព​ក្លាហានមួយនេះ។ 

គេចាំបានថាសមត្ថកិច្ច​បាន​ចុះ​​ទៅ​ជួយ​សង្គ្រោះ​ភ្លាមៗ ក្នុង​ហេតុការណ៍​នោះ ហើយ​តារាសម្ដែង ជិន ស៊ីណារ៉ាក់  ដែល​​​​ជា​មន្ត្រី​ប៉ូលិស ក្នុង​ខណ្ឌ​ទួលគោក​ក៏​គេ​ឃើញ វត្ត​មាន​ក្នុង​ការ​ជួយ​សង្គ្រោះ​ផង​ដែរ ដោយ​លោក​បាន​សម្រុក​ចុះ​ទៅ បី​ជន​រង​គ្រោះ​ចេញ​ពី​ភ្នក់​ភ្លើង​ភ្លាមៗ ដោយ​មិន​ខ្លាច​​គ្រោះថ្នាក់។ តាមរយៈ​សកម្មភាព​ដ៏ស្វាហាប់ចាប់​ជួយ​​​ជនរងគ្រោះ​នេះ បាន​​មហាជន និងបណ្ដាញសង្គម​ក៏​បានដាក់​នាមលោកថា «វីរបុរស» ព្រម​ដោយការកោតសរសើរ និងចែករំលែក​យ៉ាងព្រោងព្រាត​ឆ្លៀត​បន្ថែម​ដោយ​ពាក្យជូនពរ​ឲ្យលោក​ជោគជ័យ​ក្នុងជីវិត​ផងដែរ។

ទោះជាយ៉ាងណានេះ​មិន​មែន​ជា លើក​ទី​១​ឡើយ ដែល​តារាសម្ដែង ជិន ស៊ីណារ៉ាក់ ក្នុង​នាទី​ជាប៉ូលិស បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ក្នុង​ហេតុការណ៍​​អគ្គិភ័យ​នេះ​ផង​ដែរ កាល​ពី​ជាង​១ឆ្នាំ​មុន លោក​ក៏​បាន បញ្ចេញ​ភាព​ក្លាហាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដូច​គ្នា ហើយ​ទទួល​ការ​លោក​សរសើរ ពី​មហាជនជាខ្លាំង​ ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print