អាមេរិក៖ ប្រជាជនអាមេរិក មានចំនួនអ្នកឆ្លងជំងឺកូរ៉ូណា នៅអាមេរិក បានកើនឡើងដល់ ៨២.០០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ ។ បង្ហាញពីការព្រួយបារម្ភបំផុត ពីមេរោគដ៏សហាវមួយនេះ ខណៈវិធានការបង្ការ ទប់ស្កាត់ មិនទាន់បង្ហាញពីតួលេខថមថយនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ CNAនៅថ្ងៃនេះ។ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាកូវីដ១៩ នៅអាមេរិក
លើសចំនួនប្រទេសចិន និងអ៉ីតាលី ដោយសារតែទីក្រុងញូវយ៉កញូវបានក្លាយជាចំនុចក្តៅ នៃការផ្ទុះមេរោគ និងកង្វះខាតផ្នែកឧបករណ៍ពេទ្យ និងគ្រែ ព្រមទាំងបុគ្គលិកថែទាំអ្នកជំងឺ៕
...
ដោយ៖ សុខ ខេមរា