លោកស្រី ឱ វណ្ណឌីន ៖ ការបង្ហោះលើ Facebook ថាការបរិភោគស៊ុត ដើម្បីចៀសផុតពីជំងឺCOVID-19 នោះ គឺជារឿងមិនពិតឡើយ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង សុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះនៅក្នុងកិច្ចសំភាសន៍ជាមួយនឹង ទូរទស្សន៍ជាតិកម្ពុជា (ទទក)ស្តីពីការវិវត្តន៍នានានៃជំងឺកូវីដ១៩ បានបញ្ជាក់ថា ការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា ការបរិភោគស៊ុត ដើម្បីជាផុតពីជំងឺកូរ៉ូណានោះ គឺជារឿងមិនពិតឡើយ។

លោកស្រីបានបញ្ជាក់ថា៖ ការបរិភោគស៊ុត ឬខ្ទឹមស គ្រាន់តែចំណែកមួយ ដែលជួយថែទាំសុខភាពឲ្យរឹងមាំប៉ុណ្ណោះ ហើយលោកស្រីបន្ថែមផងដែរថា ការបរិភោគម្ហូបអាហារទាំងនោះមិនទាស់ខុសនោះទេ ប៉ុន្តែគ្រាន់តែសូមឲ្យបងប្អូនប្រជាពលរដ្ឋកុំឲ្យមានអារម្មណ៍ថា ម្ហូបអាហារទាំងនោះជាឱសថ ឬថ្នាំ ដែលអាចព្យាបាលកូវីដ១៩តែប៉ុណ្ណោះ។

លោកស្រីបានថ្លែងឲ្យដឹងទៀតថា៖ ការបរិភោគ បន្លែ ផ្លែឈើច្រើន សុទ្ធតែល្អ ដែលអាចជួយទ្រទ្រង់សុខភាព ដើម្បីឲ្យប្រព័ន្ធការពាររឹងមាំ ប្រឆាំងនឹងជំងឺផ្សេងៗ។ ប៉ុន្តែការបង្ហោះ Facebook ព្រោងព្រាតថា បរិភោគស៊ុត អាចព្យាបាលជំងីCOVID-19បាន នោះជារឿងមិនពិតឡើយ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print