លោក ហ៊ុន​ ម៉ានី​ និងលោក ឃួង ស្រេង ប្រគល់សម្ភារៈមួយចំនួន​ ដល់សង្កាត់ទាំង១០៥ នៃខណ្ឌទាំង១៤ ផ្សព្វផ្សាយ​វិធានការ​ បង្ការ​ និងគ្រប់គ្រងការរីករាលដាលនៃវីរុសកូវីដ១៩(COVID19)

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ​ ធ្វេីការប្រគល់សម្ភារៈមួយចំនួន​ ជូនដល់បណ្តាសង្កាត់ទាំង១០៥ នៃខណ្ឌទាំង១៤​ ក្នុងរាជធានី​ភ្នំពេញ​ ដេីម្បីអនុវត្តយុទ្ធនាការ​ ផ្សព្វផ្សាយ​វិធានការ​ បង្ការ​ និងគ្រប់គ្រងការរីករាលដាលនៃវីរុសកូវីដ១៩(COVID19) ។

ពិធីប្រគល់សម្ភារៈនេះ​ ត្រូវបានធ្វេីឡេីងនៅរសៀលថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២០​ ដោយមានការចូលរួមសំណាក់លោក ហ៊ុន​ ម៉ានី​ ប្រធានគណៈកម្មការទី៧​ នៃរដ្ឋសភា​ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ រួមជាមួយឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ ។

សម្ភារៈ​ដែលបានប្រគល់ជូនដល់បណ្តាសង្កាត់ទាំង១០៥ នៃខណ្ឌទាំង១៤ក្នុងរាជធានី​ភ្នំពេញ​ នាពេលនេះសរុបរួមមាន៖
-អាល់កុល
-សាប៊ូ
-ម៉ាស់
-ម៉ាសុីនវាស់កំដៅ
-ខិតប័ណ្ណអប់រំសុខភាព​ ។

សូមបញ្ជាក់ថា​ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល​ បានចេញផ្សាយ​ វេលាម៉ោង២០:០០​ យប់ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២០​ ករណីវិជ្ជមានវីរុសកូវីដ១៩​ សរុបទាំងមានចំនួន​ ៩៨នាក់​ (ស្រី២៥នាក់​ ប្រុស៧៣នាក់)​ ក្នុងនោះមានចំនួន​ ១១នាក់​ បានជាសះស្បេីយ​ (ដោយមិនរាប់បញ្ចូលជនជាតិស៊ុយអែត​ ១នាក់​ ដែលបានចាកចេញពីកម្ពុជាដោយគាត់មិននៅរងចាំទទួលលទ្ធផលតេស្ត​ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print