ពលរដ្ឋសិង្ហបុរី នឹងត្រូវចាប់ដាក់គុក បើអង្គុយឬឈរ ក្បែរគ្នាចម្ងាយតិចជាង​១ម៉ែត្រ

ចែករំលែក៖

សិង្ហបុរី៖ ចាប់ពីថ្ងៃទី ២៧ខេមីនានេះ សិង្ហបុរី បានចេញច្បាប់​ហាមពលរដ្ឋ​អង្គុយឬឈរកៀកគ្នា។ នៅតាមទីសាធារណពលរដ្ឋទាំងអស់ត្រូវរក្សាគម្លាតពីគ្នាយ៉ាងតិច​បំផុត​១ម៉ែត្រ បើអ្នកណាបំពានច្បាប់នេះនឹងត្រូវចាប់ដាក់គុក។ កម្លាំងទាហាន​បានដាក់ពង្រាយ គ្រប់ទិសទីតាមដានការអនុវត្តច្បាប់របស់ពលរដ្ឋ​។
សហគមន៍អន្តរជាតិ​បានសរសើរដល់​ដល់សិង្ហបុរី ពីវិធីសាស្ត្រ​ក្នុងការទប់ស្កាត់ឆ្លងរាលដាល កូវីដ-១៩ កម្លាំងប៉ូលិស ទាហាន និងកាមេរ៉ា​សុវត្ថិភាព តាមដាន រាល់ករណីសង្ស័យ និងអ្នកបំពានច្បាប់។ អ្នកបំពាននិងត្រូវចាប់ដាក់គុក ហើយពិន័យ​១ម៉ឺនដុល្លារសិង្ហបុរីទៀតផង​។ ច្បាប់នេះនឹងអនុវត្តរហូតដល់ថ្ងៃទី​៣០ខែមេសា ។
រដ្ឋាភិបាល សិង្ហបុរី​បានបញ្ជាក់ថា៖ នឹងមានវិធានការតឹងតែងជាងនេះ​ប្រសិនបើ ពលរដ្ឋនៅតែបំពានច្បាប់ ទាំងឡាយ​។ បច្ចុប្បន្ន នៅសិង្ហបុរីមានអ្នកឆ្លង កើនឡើង​ជិត​៧០០នាក់ និង ស្លាប់២នាក់​៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print