ក្រោយផ្ទុះរឿងយកប្តីគេ សាឡាត់ ស្រីឡាង មានស្នេហាថ្មីហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយលេចពាក្យរិះគន់ច្រើនរឿងទំនាក់ទំនងស្នេហាថៅកែផលិតកម្ម កាលពីប៉ុន្មានខែមុននោះ ពេលនេះតារាសម្តែងសាឡាត់ ស្រីឡាង លេចរឿងស្នេហាថ្មីហើយ ។ ស្នេហាថ្មីនេះត្រូវបានគេស្គាល់ថា ជាស្ថាបនិកយុវជនសម្រាមលោក សានដារ៉ាវីត។
​លេចធ្លាយរឿងស្នេហាត្រីកោណកាលពីប៉ុន្មានខែមុនោះបានធ្វើឲ្យតារាស្រី សាឡាត់ ស្រឡាង បាត់មុខពីការងារសិល្បៈជាច្រើនបន្តបន្ទាប់។ ក្រោយដំណឹងស្នេហាក្រៅឆាកជាមួយថៅកែផលិតកម្មមិនបានប៉ុន្មានផង តារាស្រីរូបនេះបានបង្ហាញទំនាក់ទំនងស្នេហាថ្មី។ ថ្មីៗនេះ មាន​ការចាប់​អារម្មណ៍ខ្លាំងផងដែរ ក្រោយពីតារា​ស្រី​រូបនេះ បានបង្ហាញមុខគូស្នេហ៍​ជាលើកដំបូង ដែលជាយុវជន​គំរូមានរូបសង្ហាម្នាក់ដែលធ្លាប់លេចមុខក្នុងការដឹកនាំក្រុមការងារស្ម័គ្រចិត្តលើការប្រមូលសម្រាម ។ នាងនិងគូស្នេហ៍បានចាប់ផ្ដើមបង្ហោះរូបភាព និងវីដេអូយ៉ាង​ផ្អែមល្ហែមគួរអោយ​ច្រណែនក្នុងបណ្ដាញសង្គម Instagram ។ ទោះជាយ៉ាងណាគេមិនដឹងនៅឡើយទេថាស្នេហានេះកើតឡើងចាប់តាំងពីពេលណា ហើយគេក៏នៅមិនប្រាកដដែរថាស្នេហានេះអាចនឹងស្ថិតស្ថេរឬយ៉ាងណានោះដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print