ទូតចិនប្រគល់ប្រអប់សារធាតុតេស្តរកជម្ងឺវីរុសCOVID-19(Detection Reagent)ចំនួន២០០០០សម្រាប់ ដែលផ្តល់ដោយមូលនិធិJack Ma និងមូលនិធិAlibaba ដល់ក្រសួងសុខាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមីនា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រគល់ប្រអប់សារធាតុតេស្តរកជម្ងឺវីរុសCOVID-19(Detection Reagent)ចំនួន២០០០០សម្រាប់ ដែលផ្តល់ដោយមូលនិធិJack Ma និងមូលនិធិAlibaba ជូនដល់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា។

លោកឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ចិន និងកម្ពុជាជាសហគមន៍ជោគវាសនារួមដែលរួមសុខរួមទុក្ខជាមួយគ្នា ក៏ជាបងប្អូនល្អដែលប្រៀបដូចដៃ​និងជើង ហើយភាគីចិនបច្ចុប្បន្ននេះក៏មានអារម្មណ៍ដូចភាគីកម្ពុជាដែរ។ ដើម្បីជួយបង្កើនសមត្ថភាពពិនិត្យរកជម្ងឺវីរុសCOVID-19 ស្ថានទូតចិនប្រចាំកម្ពុជាបានសម្របសម្រួលជាមួយមូលនិធិJack Ma និងមូលនិធិAlibabaជាបន្ទាន់ដើម្បីធ្វើការផ្តល់នូវសារធាតុតេស្តរកជម្ងឺវីរុសមួយចំនួនជូនដល់ភាគីកម្ពុជា សង្ឃឹមថាវាអាចជួយជាកម្លាំងគាំទ្រជូនដល់ភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសប្រភេទថ្មីមួយនេះ។ ភាគីចិននឹងបន្តផ្តល់រាល់ជំនួយទៅតាមលទ្ធភាពជូនដល់ភាគីកម្ពុជា ជួយជាកម្លាំងទាំងស្រុងដល់ភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងយកជម្នះជាមួយនឹងជម្ងឺវីរុសប្រភេទថ្មីនេះ។

លោក សាស្រ្តចារ្យវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់លោក ឯកអគ្គរដ្ឋទូតចិន និងស្ថានទូតចិនប្រចាំកម្ពុជា ដែលបានសម្របសម្រួលក្នុងជំនួយសារធាតុតេស្តរកជម្ងឺវីរុសលើកនេះ លោកមានប្រសាសន៍ថា ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជម្ងឺវីរុសCOVID-19 ភាគីចិនបានជំនួយសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជាច្រើន និងបានចាត់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន នេះបានជួយបង្កើនជំនឿចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជូនដល់កម្ពុជា។ ភាគីកម្ពុជានឹងចងចាំរាល់ការជួយរបស់ភាគីចិនក្នុងក្រអៅបេះដូង នឹងសហការទំនាក់ទំនងជាមួយភាគីចិនយ៉ាងស្អិតរមួត ដើម្បីយកជម្នះលើកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសក្នុងពេលឆាប់ៗនេះ។

លោក Wang Dexin ប្រធានផ្នែកនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីទូតផ្សេងទៀតអញ្ជើញមានវត្តមានក្នុងពិធីនេះ។

3月28日,驻柬埔寨大使王文天向柬卫生大臣蒙文兴转交马云基金会和阿里巴巴基金会捐赠的20000套新冠病毒检测试剂盒。​

王大使表示,中柬是患难与共的命运共同体和情同手足的好兄弟,对柬当前疫情感同身受。为帮助柬方增强新冠病毒检测能力,中国驻柬使馆紧急协调马云基金会和阿里巴巴基金会向柬方捐赠一批试剂盒,希望能为柬方抗击疫情提供有力支持。中方将继续向柬提供一切力所能及的支援,全力帮助柬方早日战胜疫情。

蒙文兴衷心感谢王大使和中国使馆协调捐助试剂盒,表示,中方在柬国内疫情暴发后已捐助大量抗疫物资并紧急派出医疗专家组,极大增强了柬方战胜疫情的信心。柬方对中方的帮助铭记在心,将同中方密切沟通合作,争取早日战胜疫情。

使馆政治处主任王德鑫等参加活动。

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print