ឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងថ្នាំញៀនក្រាមព៌ណសមួយចំនួននៅ​ឫស្សីកែវ​

ចែករំលែក៖

ភ្នំពេញ​ ៖​នៅថ្ងៃទី២៩ខែមិនា ឆ្នាំ២០២០ វេលាម៉ោង២៣ ,កំលាំងជំនាញនៃអធិកាដ្ឋានករបាលខណ្ឌឬស្សីកែវបានសហការជាមួយនឹងកម្លាំងនគរបាលខណ្ឌប៉ុសិ្តតួសង្កែ១បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចផ្លូវលំក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះសុខ ហេង ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅសា្នក់បន្ទប់ជួលក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។
២/ឈ្មោះហេង ចាន់ ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខែ្មរមានទីលំនៅក្រុម៤ផ្លូវលំភូមិទួលសំពៅសងា្កត់ទួលសងែ្ក១ខណ្ឧឫស្សីកែវ មុខរបរមិនពិតប្រាកដ។
ព្រមទាំងដកហូតបាននូវ ក្រាមពណ៍សថ្លាចំនួន៣៤កញ្ចប់ថង់តូចផងដែរ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីររួចកម្លាំងទំនាញបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ៕​ស​សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print