ប្រេីកាំភ្លើងបាញ់រះយ៉ាងសេរីអស់ប្រមាណ​ជិត១០គ្រាប់នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ​ ៖​ សំឡេង​ផ្ទុះអាវុធអស់ជាច្រើនគ្រាប់បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋទាំងកណ្តាលយប់នៅប្លុកបឹងកក់តែពុំបណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួស។

ហេតុការបង្កការភ័យខ្លាចនេះបានកើតឡើងនៅវេលាម៉ោង១០នឹង០៥នាទីយប់ថ្ងៃទី២៩ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវបេតុងកែងផ្លូវR6នៅចំណុចផ្លូវរថភ្លើងប្លុកបឹងកក់ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

ប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តចំនួន៣គ្រឿងមានម៉ាក១/តូយ៉ូតាប្រូស ២/កាមរីបាឡែន និង៣/រថយន្តលុចស៊ីសRX330តែមិនចាំស្លាកលេខបានបើកមកឈប់នៅច្រកចូលផ្លូវរថភ្លើងរួចមានម្នាក់បានចុះពីលើរថយន្តមកដកកាំភ្លើងបាញ់រះទៅលើប្រជាពលរដ្ឋអស់ប្រហែលជាជិត១០គ្រាប់រួចស្រែកសួរថា(មិចមិនទាន់ងាប់ទេអី?)អ្នកដែលឃើញហេតុការណ៍បានបន្តថាក្រោយស្រែកសួររួចជនដៃដល់បានអាមេកាំភ្លើងបំរុងបាញ់ថែមទៀតតែបាញ់មិនចេញទើបប្រញាប់ឡើងជិះរថយន្តចេញទៅបាត់ ។

សំណាងល្អក្នុងហេតុការណ៍បាញ់រះជាច្រើនគ្រាប់ខាងលើពុំបង្កឲ្យមានអ្នកស្លាប់ឬរងរបួសដោយគ្រាន់តែធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចកបានចុះមកដល់កន្លែងកើតហេតុស្រាវជ្រាវរកឃើញសំបកគ្រាប់ជាច្រើននិងតាមស្រាវជ្រាវរកមុខជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print