កីឡាករក្លិប West Ham ៨នាក់ ចេញ​រោគសញ្ញាជំងឺកូវីដ-១៩

ចែករំលែក៖

លោកស្រី Karren Brady អនុប្រធាន​ក្លិប West Ham បាន​បង្ហើប​ឲ្យ​ដឹងថា កីឡាករ West Ham ចំនួន ៨នាក់ កំពុងតែដាក់ខ្លួនឯងឲ្យ​ស្ថិតនៅដាច់ដោយឡែកពីគេឯង បន្ទាប់ពីមានចេញរោគសញ្ញាស្រាល​មេរោគកូរ៉ូណា (ជំងឺកូវីដ-១៩)។
លោក​ស្រី Brady អះអាងថា កីឡាករ​ទាំង៨នាក់ ពេលនេះ នៅដាច់ដោយឡែក​ជាមួយក្រុម​គ្រួសាររបស់ពួកគេដោយ​ប្រុងប្រយ័ត្ន​បំផុត ហើយពួកគេក៏នៅមិនទាន់​ច្បាស់ថា តើ​នឹង​មាន​ឆ្លងមេរោគកូរ៉ូណា ឬ អត់​ទេ ដោយត្រូវ​បន្ត​ឃ្លាំមើល​ទៀត។
សូមបញ្ជាក់ថា កីឡាករ​ West Ham ក៏ដូចជា​កីឡាករនៅ Premier League ផ្សេងទៀត ត្រូវ​ហ្វឹកហាត់​នៅតាមផ្ទះរបស់​ពួកគេ ដោយយោងទៅលើ​បម្រាម​ដាក់​ប្រទេសក្នុងភាពអាសន្ន របស់រដ្ឋាភិបាល​អង់គ្លេស។ ប៉ុន្តែក្លិបនឹង​រៀបចំឲ្យ​មានការ​ហ្វឹកហាត់ក្នុងពេល​ឆាប់ៗ ក្នុងលក្ខខណ្ឌពិសេស ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print