រដ្ឋលេខាធិការក្រសួងសុខភិបាលហ្វីលីពីនសុំទោសដល់ចិន

ចែករំលែក៖

ប្រទេសហ្វីលីពីន៖ ក្រោយរិះគន់ថា ឧបករណ៍ធ្វើតេស្តគ្មានគុណភាព
ឧបករណ៍ផលិតដោយក្រុមហ៊ុន ចិន មុនពេលផ្តល់ទៅឲ្យប្រទេសផ្សេងប្រើប្រាស់ គឺឆ្លងកាត់ការត្រួតពិនិត្យរបស់អង្គការសុខភាពពិភពលោក  ពីគុណភាពត្រឹមត្រូវទើប អានុញ្ញាតឲ្យប្រើជាសកល។ ប៉ុន្តែហ្វីលីពីនបែជា និយាយថា គ្មានគុណភាពទៅវិញធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ។
កាលពីថ្ងៃទី២៩ខែមីនាហ្វីលីពីនបានសុំទោស ចិន ក្រោយរិះគន់ថា ឧបករណ៍ធ្វើតេស រកកូវីដ-១៩ ដែលជំនួយពីចិនគ្មានគុណភាព ។
កន្លងមក រដ្ឋលេខាធិការក្រសួងសុខភិបាលហ្វីលីពីន លោកស្រី Maria Rosario Vergeire បាននិយាយថា ឧបករណ៍ធ្វើតេស្ត ផលិតដោយក្រុមហ៊ុន BGI Group និង Sansure Biotechរបស់ចិន បានធ្វើតេស្តត្រឹមត្រូវបានតែ ៤០ភាគរយប៉ុណ្ណោះ ។
អគ្គរដ្ឋទូតចិនប្រចំនៅទីក្រុងម៉ានីល បានច្រានចោលការចោទប្រកាន់ខាងលើ ដោយបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរបស់ចិន មានគុណភាពស្រប់ទៅតាម ស្តងដា ដែលអង្គការសុខភាពពិភពលោក WHO ទទួលស្គាល់ ។
អគ្គរដ្ឋទូតចិនប្រចំនៅហ្វីលីពីនបានបញ្ជាក់ថា «គុណភាព ឧបករណ៍ធ្វើតេស្ត ២ពាន់គ្រឿង ផលិតដោយ BGI Group និង ឧបករណ៍ធ្វើតេស្ត acid nucleic ផលិតដោយក្រុមហ៊ុន Sansure Biotech ពិតជាល្អ ដោយមិនមានបញ្ហាណាមួយនោះឡើយ ក្នុងការធ្វើតេស្ត»។
ដោយការវាយតម្លៃខុសភាគីហ្វីលីពីន បាន សុំទោស ជាសាធារណៈ ហើយបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរបស់ចិន មានស្ត់ងដារ អន្តរជាតិ ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់។
បច្ចុប្បន្នចិនដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយផ្គត់ផ្គង់សម្ភារ បរិក្ខាពេទ្យ ដល់ជិត១០០ប្រទេសជុំវិញពិភពលោក ជាការរួមសាមគ្គី ប្រយុទ្ធប្រឆាំងជំងឺឆ្លងដ៏កាចសហាវនេះ។ នៅទូទាំងពិភាបលោក មានអ្នកឆ្លងសរុបកើនឡើងដល់ ជាង ៧២០ពាន់នាក់ ស្លាប់ជិត៣៤ពាន់នាក់ និងជាសះស្បើយ ជិត ១៤៦ពាន់នាក់៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print