បារាំងស្នើទិញ១ពាន់លានម៉ាស់ពីប្រទេសចិន ទប់ស្កាត់ ការឆ្លងកូវីដ-១៩

ចែករំលែក៖

ដើម្បីទប់ទល់ ការឆ្លងរាលដាលកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពបំផុត រដ្ឋាភិបាលបារាំង បានស្នើទិញម៉ាស់ពីចិន រហូតដល់ជាង១ពាន់លានម៉ាស់។ នៅក្នុងប្រទេសបារាំង រយៈពេល១សប្តាហ៍ គឺប្រើប្រាស់ម៉ាស់អស់ដល់ទៅ៤០លាន ម៉ាស់ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក Olivier Veran បានបញ្ជាក់ថា រដ្ឋាភិបាលបានស្នើទិញម៉ាស់ពីចិន ខណៈការផលិតម៉ាស់នៅក្នុងប្រទេសបារាំង មិនគ្រប់គ្រាន់បំពេញតាមតម្រូវការរបស់ពលរដ្ឋ។ លោកបន្តទៀតថា ក្នុងរយៈពេល១សប្តាហ៍ បារាំងប្រើប្រាស់ម៉ាស់អស់៤០លានម៉ាស់ ហើយបច្ចុប្បន្ន នៅក្នុងឃ្លាំងមានម៉ាស់សម្រាប់ប្រើប្រាស់បានតែ៣សប្តាហ៍ប៉ុណ្ណោះ ។
ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា មណ្ឌុលចាសជរា ប៉ូលិស ទាហាន បានរិះគន់យ៉ាងខ្លាំងពីស្ថានភាពខ្វះម៉ាស់ប្រើប្រាស់។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រីបារាំង លោក Édouard Philippe បានប្រកាសថា នឹងបន្តព្យាពេលអាសន្ននៅក្នុងប្រទេស ក្រោយមានអ្នកឆ្លងកូវីដ-១៩ កើនឡើងខ្ពស់នៅបារាំង។ បច្ចុប្បន្នបារាំង មានចំនួនអ្នកឆ្លងកើនឡើងដល់ជាង៤ម៉ឺននាក់ ស្លាប់ ជាង២៦០០នាក់ និងព្យាបាលជាសះស្បើយ ជាង ៧២០០នាក់ហើយ។
ការផលិតម៉ាស់ប្រើប្រាស់មិនគ្រប់គ្រាន់ ដោយសារតែបណ្តាក្រុមហ៊ុននៅបារាំងបានបិទទ្វារទៅតាមច្បាប់ ប្រកាសអាសន្ន របស់រដ្ឋាភិបាល។ តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ខែមីនា មានម៉ាស ប្រមាណជាង៧០លានម៉ាស់បានបញ្ជូនទៅដល់បារាំងជាបណ្តើរៗហើយដើម្បីឲ្យទាន់សភាពការ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print