ចាប់ខ្លួនបុរសម្នាក់ដឺកឈើខុសច្បាប់ចំនួន១៦ដុំតាមរថយន្តឡិចស៊ីសមួយគ្រឿង

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថក្រុងស្ទឹងសែន ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈុន ណារី ជាមេបញ្ជាការរងបាន ចាប់ខ្លួនបុរសម្នាក់ រួមនិងរថយន្ត លុចស៊ិសដឹកឈើមួយគ្រឿង កាលពីល្ងាចថ្ងៃអាទិត្យ ៦កើត ខែ ផល្គុន ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនាឆ្នាំ២០២០នៅចំណុចភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

មន្តី្ងរាជអាវុថហត្ថក្រុងស្ទឹងសែនបានឲ្យដឹងថា រថយន្តដឹកឈើខុសច្បាប់នេះ ម៉ាក lexus Rx300 ពណ៌ខ្មៅ ពាក់ស្លាកលេខ២F២៤៤១ បានដឹកឈើសុក្រម ចំនួន១៦ដុំ ដាក់ញាត់ពេញរថយន្តយ៉ាងណែន ត្រូវសមត្ថកិច្ចបង្រ្កាបានគ្រាដែលដឹកឈើខុសច្បាប់ចំនួន១៦ដុំ មកដល់ សង្កាត់ដំរីជាន់ខ្លា ។

ចំណែកជនសង្ស័យ ឈ្មោះ សួន រីម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ត្រពាំងឈើ ទាល ឃុំច្រេះ ស្រុកជុំ ខេត្តកំពត ក៏ត្រូវបានឃាត់ខ្លួន បញ្ជូនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសុំរឿងតាមនិតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print