នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ ចុះបង្ក្រាបការបម្រុងលួចនាំចេញទៅប្រទេសផ្សេង អាវពេទ្យការពារមេរោគ, ម៉ាស់​មនុស្សចាស់ កូនក្មេងបានរាប់ម៉ឺនម៉ាស់​ និងឃាត់ខ្លួនជនសង្ស័យ២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ នៅរសៀលថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២០​ សហការជាមួយ មន្ត្រីក្រសួងសុខាភិបាល​ ​ និងមានការសម្របសម្រួលនីតិវិធី​ ពីលោក​សាយ​ ណូរ៉ា​ ព្រះរាជ្ញារង​ នៃអយ្យការ​ អមសាលាដំបូងរាជធានីភ្នំពេញ​ បានចុះឆែកឆេ ចាប់យកនូវបទល្មេីស សំភារៈលួចបម្រុងនាំចេញទៅក្រៅប្រទេស មានជាម៉ាស់និងអាវពេទ្យការពារជំងឺមេរោគ​ រាប់ម៉ឺនម៉ាស់ទៅទីតាំងចំនួន៣កន្លែង​ ស្ថិតក្នុងបុរីអាកាសចរណ៍​ ស្ថិតក្នុងភូមិក្បាលដំរី១​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ មួយចំនួនលួចផលិតក្នុងស្រុក មួយចំនួននាំមកពីវៀតណាម ។

លោកឧត្តមសេនីយ៍ទោ​ ឡុងស្រេង​ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​៖ ប្រតិបត្តិការនេះ​មានការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក​ ចាន់​ វ៉ាន់ធឿន​ ប្រធាននាយកដ្ឋាន​នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ និងមានការសម្របសម្រលពីតំណាងអយ្យការ​ លោក សាយ​ ណូរ៉ា​ នោះ​ ។ លោកបានដឹកនាំកម្លាំងចុះឆែកឆេនិងចាប់យកនូវវត្ថុតាងបទល្មេីស​ ទីតាំងទី១រួមមាន​៖ អាវពេទ្យការពារមេរោគចំនួន៨កាតុង​ ស្មេីនិង៤០០អាវ​ ម៉ាស់មនុស្សចាស់ផលិតនូវប្រទេសចិន៤០កាតុង​ ស្មេី៨០០០០ម៉ាស់​ ម៉ាស់ក្មេងចំនួន៧កាតុង​ ស្មេីនិង៨៥០០០ម៉ាស់​ ,ម៉ាស់ផលិតនូវប្រទេសវៀតណាមចំនួន១៣កាតុង​ ស្មេីនិង៣២៥០០ម៉ាស់។

ដោយឡែកទីតាំងទី២​ ចាប់យកម៉ាស់ដែលលួចផលិតខុសបច្ចេកទេសបន្លំធ្វេីពីក្រដាស់​ មានចំនួនជាង១៩ម៉ឺនម៉ាស់​ អាចលួចផលិតក្នុងស្រុក ហើយបម្រុងលួចនាំចេញទៅក្រៅប្រទេស។
លោកបន្តថា​៖ ជនសង្ស័យជាស្ត្រី២នាក់ត្រូវបានឃាត់ខ្លួនដេីម្បីនាំយកទៅអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ ដេីម្បីធ្វេីកំណត់ហេតុ​ ស្តាប់ចំលេីយតាមនីតិវិធី។

ចំពោះទីតាំងទី៣​ នៃផ្ទៈលេខB56​ផ្លូវB ស្ថិតក្នុងភូមិសង្កាត់-ខណ្ឌដដែល​ សមត្ថកិច្ចនិងជំនាញព្រមទាំងតំណាងអយ្យការ​ កំពុងរងចាំឱ្យម្ចាស់ទីតាំងយកឯកសារ​ ដែលពាក់ព័ន្ធនៃការនាំចូល​ មកពិនិត្យផ្ទៀងផ្ទាត់​ ខណៈម្ចាស់ទីតាំងអះអាងថាម៉ាស់ទាំងនេះ​ មានច្បាប់អនុញ្ញាត នាំចូលហេីយជាជំនួយរបស់​ ខាងសមាគមន៍ចិន ជួយ ដល់សមាគមកម្ពុជា​ ជាសំភារះមនុស្សធម៍។ ទីបំផុតទីតាំងទី៣ ជាជំនួយដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទើបតំណាងអយ្យការ មន្ត្រីនគរបាលយុត្តិធម៍ អនុញ្ញាតអោយដឹកចេញ និងរៀបចំវេចខ្ចប់អោយមានលក្ខណះសមស្របតាមបច្ចេកទេស ដើម្បីជួយដល់ប្រជាពលរដ្ឋ។

គួររំលឹកថា​ នៅព្រឹកថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង នៅក្នុងសន្និសីទកាសែត​ អំពាវនាវឱ្យសមត្ថកិច្ច​ អាជ្ញាធរ ព្រះរាជអាជ្ញា​ ចាត់វិធានការ​ បង្ក្រាបការលក់ថ្នាំព្យាបាលជំងឺvovid-19​ និងការបំផុសលក់នូវឧបករណ៍ ឱសថ​ និងថ្នាំពាក់ព័ន្ធcovid-19 ដែលគ្មានការប្រកាសផ្លូវការ ឬអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។
សម្តេចបន្តថា​៖ ប្រទេសណាក៏ដោយកន្លែងណាក៏ដោយ​ ឱ្យតែមានឧបករណ៍ធ្វេីតេស​ រឺវ៉ាក់សាំង​ ថ្នាំសម្រាប់ព្យាបាលvovid-19 ទទួលស្គាល់ពីអង្គការសុខភាពពិភពលោក សម្តេចនិងបញ្ជាទិញ​ ដេីម្បីជួយដល់ប្រជាពលរដ្ឋ។
ប៉ុន្តែបច្ចប្បន្ន គ្មានប្រកាសជាផ្លូវការ​ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំជឿ ទៅនិងការបង្ហោះបំផុសលក់​ ឧបករណ៍ទាំងនោះឱ្យសោះ​ ហេីយសម្តេចអំពាវនាវអោយ​ សមត្ថកិច្ចអាជ្ញាធរ​ ជំនាញពាក់ព័ន្ធ​ ព្រះរាជអាជ្ញា​ ចុះបង្ក្រាបចាប់ក្នុុងក្របខណ្ឌទូទាំងប្រទេស៕​

...

ដោយ៖​ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print