ចែករំលែក៖

ប្រទេសទួរគី ៖ អតីតអ្នកចាំទីក្លិបខ្លាំង Barcelona និងជាអតីតកីឡាករក្រុមជម្រើសជាតិទួរគី លោក Rustu Recber កំពុងស្ថិតក្នុងស្ថានភាពកាន់តែលំបាកក្នុងមន្ទីរពេទ្យដោយសារតែបានឆ្លងវីរុសដ៏កាច សាហាវកូរ៉ូណា។ នេះបើ តាម ការ ឱ្យ ដឹងពីប្រពន្ធ របស់ អតីតកីឡាកររូបនេះ គឺ អ្នកស្រី Isil Recber ។
អ្នកស្រី Isil និង កូន ២ នាក់ ទៀត បាន ធ្វើតេស្ត អវិជ្ជមាន វីរុស កូរ៉ូណា ។ ចំណែក ក្លិបទួរគី Fenerbahce ដែលប្តីអ្នកស្រីធ្លាប់លេងដែរក៏ បាន សរសេរលើ Twitter ដែរ ថា «យើង សូម ឱ្យ អតីត អ្នកចាំទី ជម្រើស ជាតិ របស់ យើង Rustu Recber ដែល ពាក់ អាវ យើង ជាច្រើន ឆ្នាំ ឆាប់ ជា ឱ្យ បាន លឿន ហើយ យើង សង្ឃឹម ថានឹងទទួល បាន ព័ត៌មាន ល្អ ពី គាត់»។
ក្លិប អ្នកមានបុណ្យ Barcelona ក៏ បាន សរសេរលើ Twitter ដូចគ្នា ដែរ ថា «សូម ឱ្យ ឆាប់ ជា Rustu! យើង ស្រលាញ់ អ្នក ហើយ យើង Barcelona យើង នៅ ជាមួយ អ្នក!»។
សារព័ត៌មាន ប្រទេស ទួរគី Worldometers បានផ្សាយថា ប្រទេសទួរគីរហូតមកដល់ពេលនេះមាន អ្នកឆ្លងវីរុស កូរ៉ូណាចំនួន៩២១៧ ករណី មានអ្នកស្លាប់ ១៣១ករណី និងបានជាសះស្បើយ ១០៥ នាក់ ។
សូមបញ្ជាក់ថា លោក Rustu មានវ័យ ៤៦ ឆ្នាំ អតីត អ្នកចាំទីក្លិប Barcelona និងក្លិប Fenerbahce បាន ព្យួរ ស្រោមដៃ ពី អាជីព បាល់ទាត់កាលពី ឆ្នាំ ២០១២ បន្ទាប់ ពី លេង ឱ្យ ក្លិប Besiktas អស់ រយៈ ពេល ៥ ឆ្នាំ។ លោកគឺ ជា វីរបុរស ទួរគីមួយរូប ដែល បាន ជួយ ឱ្យ ក្រុមជម្រើសជាតិទួរគី ឡើង ដល់វគ្គ ពាក់ កណ្ដាល ផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០២ផងដែរ ៕

 

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print