បុរសម្នាក់បេីករថយន្តបុករថយន្ត បន្តបុករះផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លេីងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តឡិចស៊ិចស៊ិសGS300ក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត ដែលចតនៅមុខផ្ទះ រួចបន្តទៅបុករះផ្ទះប្រជាពលរដ្ឋរងការខូចខាត ហេីយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមទៀតទេីបទៅមុខលែងរួច។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទី យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅចំណុចខាងជេីងវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកេីតហេតុបានប្រាប់ ឱ្យដឹងថា៖ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ិសGS300. ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2BF- 4434 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅដៅពីលិចទៅកេីតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ ដោយស្ថានភាពផ្លូវរៀងកោងផងនោះ ក៏បួងចង្កូតមិនទាន់ជ្រុលទៅបុករថយន្តម៉ាកវីស្តូ ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ2AY- 0246 ដែលចតនៅខាងមុខផ្ទះបណ្តាលឱ្យរងការខូចខាតអស់មួយចំហៀងខាងឆ្វេង។

សាក្សីបន្តថា៖ បន្ទាប់មករថយន្តបង្កមិនទាន់អស់ល្បឿនក៏បន្តទៅបុករះផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាតជញ្ជាំងនិងទ្វាធ្លុះធ្លាយ រួចបន្តទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមទៀតទេីបរថយន្តទៅមុខលែងរួចតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ និងធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print