ប្រទេសអេស្ប៉ាញ៖ ដោយសារវីរុសកូរ៉ូណាCOVID-19 ប្រជាជនអេស្ប៉ាញបានស្លាប់ក្នុង១យប់ ៨១២នាក់ ហើយចំនួនអ្នកស្លាប់សរុបកើនដល់ ៧ ៣៤០នាក់។ នេះបើយោងតាមប្រភពការផ្សាយ CNA ជាចំនួនខ្ពស់បំផុត ឈានដល់ ប្រទេសអេស្ប៉ាញបានវ៉ាប្រទេសចិននូវចំនួនអ្នកឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃច័ន្ទម្សិលមិញ ។ ខណៈរដ្ឋាភិបាលនៃប្រទេសនេះបានរឹតបន្តឹងលើប្រជាជនអោយស្ថិតនៅក្នុងផ្ទះ រហូតទល់ពេលនេះជាសប្តាហ៍ទី ៣ របស់ខ្លួនហើយក្រោមផែនការចាក់សោរប្រទេសដ៍តឹងរឹងបំផុតមួយនៅអឺរ៉ុប។ ចំនួនសរុបនៃអ្នកឆ្លងរោគក្នុងប្រទេសអេស្ប៉ាញបានកើនឡើងដល់ ៨៥.១៩៥ កាលពីថ្ងៃចន្ទលើសពីចំនួន៨១.៤៧០ នាក់ដែលបានចុះបញ្ជីនៅក្នុងប្រទេសចិនដែលជាកន្លែងកើតមានជំងឺឆ្លងកូរ៉ូណាមុនគេ ហើយចំនួនអ្នកស្លាប់ក្នុងមួយយប់មានចំនួន ៨១២ នាក់បាននាំឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសអេស្ប៉ាញកើនដល់ ៧.៣៤០ នាក់៕
...
ដោយ៖ សិលា