រថយន្តយីឌុបដឹកចំណីសត្វ បុករថយន្តដឹកថ្ម​ និងរាលដាលប៉ះទង្គិចរថយន្តឡិចសុីសមួយគ្រឿង បង្កកកស្ទះចរាចរណ៍យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តយីឌុបដឹកថ្មមួយគ្រឿង បេីកឆ្លងផ្លូវត្រូវរថយន្តធុនធំដឹកចំណីសត្វ​បេីកបុកចំពីចំហៀងពេញទំហឹងរួចបន្តប៉ះជាមួយរថយន្តឡិចស៊ិចមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតគាបជាប់គ្នានិងស្ទះចរាចរណ៍យ៉ាងខ្លាំង។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ ឈ្នះ ច្រកចូលផ្លូវបេតុងវត្តភ្នៀត ស្ថិងនៅក្នុងភូមិស្រែតេជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េបែន យុីឌុប ម៉ាក​ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-5355 ដឹកថ្ម បើកតាមផ្លូវបេតុងវត្តភ្នៀត ពីលិចទៅកើត ឆ្លងមហាវិថីឈ្នះ ឈ្នះ បំណងបត់ឆ្ពោះទៅជើង មិនទាន់ផុតផង ស្រាប់តែរថយន្ត កូរ៉េ យុីឌុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ក្រហម ឆ្នូត ពាក់ស្លាកលេខ កំពង់ធំ 3A-0976 ដឹកចំណីសត្វ បើកល្បឿនលឿនពីជើងទៅត្បូង ហ្វ្រាំងមិនជាប់ ជ្រុលទៅបុក ពីទទឹងរថយន្តដឹកថ្ម និងបុកប៉ះ រថយន្តមួយគ្រឿងផ្សេងទៀត ម៉ាកឡិចសុីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-1401 ដែលបើកទទឹម ជាមួយ រថយន្តដឹកចំណីសត្វ ស្របទិស ។
ហេតុការណ៍ខាងលើ រថយន្តដឹកចំណីសត្វ បុកគាបជាប់ ខ្ទេចកាប៊ីន ចំណែករថ​យន្តឡិចសុីស បែកកញ្ចក់ ខ្ទេចផ្នែកខាងក្រោយ ហើយរថយន្តបែន រងខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យអ្នកណារងរបួស ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះពិនិត្យ សម្រួលចរាចរ វាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕  ដោយ៖សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print