អ ស ប៖ បើមិនសាមគ្គី ទុករឿងនយោបាយដោយឡែកទេ ពិភពលោកនឹងបរាជ័យ ធ្លាក់ក្នុងវិបត្តិ

ចែករំលែក៖

អង្គការសហប្រជាជាតិ៖ បច្ចុប្បន្នប្រទេសមហាអំណាច នៅលើពិភពលោក បានទម្លាក់កំហុស ចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធនិងកូវីដ-១៩។ អាមេរិក ចោទចិន ចិនចោទអាមរិក ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ។ សហគមន៍អន្តរជាតិ បានអំពាវនាវឲ្យមេដឹកនាំធំៗលើពិភពលោកកុំយកបញ្ហានយោបាយ ចូលជាមួយ កូវីដ-១៩ ។
ពេលថ្មីៗនេះ  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ អាចបង្កឲ្យមានភាពចលាចល អសន្តិសុខ និងអំពើហិង្សា កើតឡើងនៅលើពិភពលោក ។
លោក Antonio Guterres បានបញ្ជាក់ថា កូវីដ-១៩ បានបង្កឲ្យមានវិបត្តិទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ក្រោយសង្គ្រាមលោកលើកទីពីរ។ កូវីដ-១៩ បានគំរាមកំហែងដល់អាយុជីវិតពលរដ្ឋជាច្រើន ។ ជាមួយគ្នានេះការជះឥទ្ធិពល របស់វាដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ធ្លាក់ក្នុងវិបត្តិ ជាប្រវត្តិសាស្ត្រ។
លោក Antonio Guterres បន្តទៀតថា កូវីដ-១៩ និងការជះឥទ្ធិពលលើវិស័យសេដ្ឋកិច្ច ជាចំណុចបង្កឲ្យមានអសន្តិសុខ  អំពើហិង្សា  នៅលើពិភពលោកទាំងមូល ។ លោកបន្តទៀតថា អ្នកដែលបាត់បង់ការងារធ្វើ ដោយក្រុមហ៊ុនជាច្រើនត្រូវបិទទ្វារ កើនឡើងច្រើន អាចបង្កអសន្តិសុខក្នុងសង្គម ។
លោក Antonio Guterresបញ្ជាក់ថា ប្រសិនបើពិភពលោក មិនសាមគ្គី  ហើយនៅតែភ្ជាប់នយោបាយជាមួយនិងកូវីដ-១៩ នោះ នឹងធ្វើឲ្យស្ថានភាព អាក្រក់ គំរាមកំហែងដល់ភាពស្ថិតស្ថេរបស់មនុស្ស។ គិតដល់ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ១ ខែមេសា នៅលើពិភពលោកទាំងមូល មានអ្នកឆ្លងកូវីដកើនឡើង ដល់ ៨៥៩ពាន់នាក់ ស្លាប់ ជាង ៤២ពាន់នាក់  និងព្យាបាលជាសះស្បើយជាង ១៧៨ពាន់នាក់៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print