រថយន្តដឹកសំរាមបុកគូទរថយន្តតាកូម៉ា រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីបុកគូទរថយន្តតាកូម៉ា ខណៈកំពុងឈប់នៅស្តុបពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩ និង ៥០ នាទីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០ នៅចំណុច ស្តុបអ៊ីនធើខន តាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយូតា តាកូម៉ាពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AZ-4935ធ្វើដំណើរទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើបានឈប់នៅភ្លើងស្តុបបន្តបន្ទាប់ជាមួយរថយន្តផ្សេងទៀត ខណះនោះក៏មានរថយន្តដឹកសំរាមក្រុមហ៊ុនសុីនទ្រីមួយគ្រឿងពណ៌លឿងធ្វើដំណើរមកពីក្រោយ បុកគូទពេញទំហឹងបណ្តាលឲ្យកំពុងតែរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្ចស្ថានបានចុះមកដល់បានឱ្យភាគីសងខាងធ្វើការសម្របសម្រួលទេភាគីខាងរថយន្តដឹកសំរាមបានចេញថ្លៃជួសជុលរថយន្តតាកូម៉ាឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

...

ដោយ៖ ជីម ភារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print