ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនករណីលួចនិងទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តកណ្ដាល៖ សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនជនសង្ស័យ២នាក់ ករណីលួចនិងទទួលផលចោរកម្ម យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីចាប់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនសង្ស័យឈ្មោះ ញាន រស់ ភូមិកំពង់សំបួលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមាន២នាក់ ទី១/ឈ្មោះ ហេង គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល និងទី២/ឈ្មោះ ញាន  រស់ ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ ព្រំ ចាន់ថន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ ដោយឡែកវត្ថុតាងដកហូតបានមានម៉ូតូ១គ្រឿង ម៉ាក Honda Wave ធុនសេ100 ពណ៌ខ្មៅ មានលេខតួ RLHHC08008Y-506469 និងលេខម៉ាស៊ីន HC08E-0809464 ពាក់ស្លាកលេខក្លែងក្លាយលេខ ភ្នំពេញ 1F-1314។
ប្រភពដដែលបន្ដថា កន្លងមក ជនរងគ្រោះបានជួលម៉ូតូម៉ាក Honda Waveឲ្យទៅជនបរទេសជិះ ក្នុងមួយខែ៦០ដុល្លារ លុះមកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ស្រាប់តែជនបរទេសប្រាប់ថា ម៉ូតូដែលខ្លួនជួលនោះ ត្រូវចោរលួចបាត់ហើយ ។ បន្ទាប់ពីមកជនរងគ្រោះក៏បាន ធ្វើការស្រាវជ្រាវ និងស៊ើបរករហូតមកដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង ១១ និង៣០នាទីទើបដឹងថា ម៉ូតូរបស់ខ្លួននៅផ្ទះរបស់ជនសង្ស័យឈ្មោះ  ញាន រស់ ភូមិកំពង់សំបួលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ភ្លាមនោះក៏ដាក់ពាក្យបណ្ដឹងមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមច្បាប់ ។
បន្ទាប់ពីកម្លាំងនគរបាលស្រុកទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច ភ្លាមនោះក៏សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកថ្មី ចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ញាន រស់ រួមទាំងដកហូតវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ញាន រស់ សារភាពថា ខ្លួនបានទិញម៉ូតូនេះពីជនមិនស្គាល់អត្ដសញ្ញាណទេ តាមរយៈឈ្មោះ ហេង គឹមហុង ដោយទិញនោះពុំមានឯកសារ និងលិខិតស្នាមអ្វីឡើយ ។ ក្នុងពេលជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បន្ដទៅធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង គឹមហុង បន្ដទៀត រួចយកមកធ្វើការសាកសួរ ដោយជនសង្ស័យសារភាពថា  ខ្លួនពិតជាបានទំនាក់ទំនងអោយឈ្មោះ ញាន រស់ បានទិញម៉ូតូ១គ្រឿងខាងលើ ពីបុរសម្នាក់ឈ្មោះ រិន ដែលជាអ្នកស្គាល់គ្នា រស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយម៉ូតូនោះគឺគ្មានកាតគ្រី ហើយពេលទិញ-លក់ ក៏ពុំមានធ្វើលិខិតស្នាមអ្វីដែរ ។ ក្រោយពីលក់បានប្រាក់ហើយ ខ្លួនបានប្រាក់(កុំមុយស្យុង)ចំនួន១០ដុល្លារ ពីឈ្មោះ រិន ហើយឈ្មោះ រិន ក្រោយពីលក់បានលុយហើយ ក៏ត្រឡប់ទៅវិញបាត់ទៅ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ស្រុកកោះធំ ០១-០៤-២០២០
ត្រូវនិងថ្ងៃពុធ ០៩កេីត ខែចេត្រ ឆ្នាំកុរ ព.ស២៥៦៣។
សូមគោរពរាយការណ៍មេ!
-ស្ដីពីករណី: អំពេីលួច និងទទួលផលចោរកម្ម។
-ពេលកើតហេតុ: ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៣០នាទី។
-ចំណុចកើតហេតុ: ផ្ទះឈ្មោះ ញាន រស់ ភូមិកំពង់សំបួលេី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
+ជនរងគ្រោះ ០១នាក់:
ឈ្មោះ ព្រំ ចាន់ថន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរ ជាងជួសជុលម៉ូតូ។
+ ជនសង្ស័យ ០២នាក់:
១/-ឈ្មោះ ហេង គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិកំពង់ស្វាយលេី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន)។
២/-ឈ្មោះ ញាន  រស់ ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅៗភូមិកំពង់សំបួលេី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ(ឃាត់ខ្លួន)។
+វត្ថុតាងចាប់យក៖

**សភាពរឿងហេតុ
កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះ ព្រំ ចាន់ថន បានជួលម៉ូតូ ០១គ្រឿង ម៉ាក Honda Wave 100 ពណ៌ខ្មៅ មានលេខតួ RLHHC08008Y-506469 និងលេខម៉ាស៊ីន HC08E-0809464 ពាក់ស្លាកលេខ ភ្នំពេញ 1AH-1697 ទៅអោយជនបរទេសម្នាក់ ក្នុងតម្លៃ ៦០ដុល្លារអាមេរិក ក្នុងមួយខែ។ លុះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៦ និង ០០នាទី ជនបរទេសដែលបានជួលម៉ូតូខាងលេី បានមកប្រាប់ជនរងគ្រោះថា ម៉ូតូដែលខ្លួនបានជួលនោះត្រូវចោរលួចបាត់ហេីយ។ ក្រោយមកជនរងគ្រោះបានស្វែងរកម៉ូតូរបស់ខ្លួន តាមរយ:ប្រព័ន្ធGPS ដាក់ក្នុងម៉ូតូនោះ ឃេីញនៅចំណុចភូមិកំពង់សំបួលេី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ក្រោយពីដឹងទីតាំងម៉ូតូហេីយ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ តែម្ដង។ ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលស្រុក និងប៉ុស្ត៍រដ្ឋបាលព្រែកថ្មី រួមជាមួយជនរងគ្រោះ បានចុះស្រាវជ្រាវស្វែករកឃេីញម៉ូតូ ០១គ្រឿង ដែលបានបាត់ខាងលេី នៅចំណុចផ្ទះជនសង្ស័យ ញាន រស់ នៅវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ។ បន្ទាប់មកក៏បាននាំខ្លួនឈ្មោះ ញាន រស់ និងវត្ថុតាងម៉ូតូខាងលេី មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ។
តាមចម្លេីយសារភាពរបស់ឈ្មោះ ញាន រស់ បានសារភាពថា ខ្លួនបានទិញម៉ូតូខាងលេី នេះដោយគ្មានលិខិតស្នាម ឬឯកសារម៉ូតូអ្វីទាំងអស់ ពីបុរសម្នាក់ពុំស្គាល់ឈ្មោះ តាមរយៈឈ្មោះ ហេង គឹមហុង ជាអ្នកទំនាក់ទំនងរកទិញអោយ។
ក្រោយមកនគរបាលយេីងបានបន្តធ្វេីការឃាត់ខ្លួនឈ្មោះ ហេង គឹមហុង យកមកកាន់អធិការដ្ឋាន ដេីម្បីសាកសួរ។
នៅចំពោះមុខនគរបាល ឈ្មោះ ហេង គឹមហុង បានសារភាពថា
របាយការណ៍ខាងលើជូនមេជ្រាប។
សូមគោរពលាមេ៕

...

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print