ភ្នំពេញ : បុរសជនសង្ស័យម្នាក់ជនបរទេសត្រូវកម្លាំងនគរបាលធ្វើការទទួលពីបុរសតំណាងក្រុមហ៊ុនប្រគល់អោយនគរបាលចាត់ការតាមផ្លូវច្បាប់នាព្រឹកថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២០នៅចំណុចផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ភួង ភក្ដី ភេទប្រុស អាយុ ៤៦ឆ្នាំ តំណាងក្រុមហ៊ុន ស្នាក់នៅភូមិ៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមនបានដាក់ពាក្យបណ្ដឹងជនសង្ស័យមិនស្គាល់អតកតសញ្ញាណឆ្កិះសោទ្វាផ្ទះ ការិយាល័យរបស់ក្រុមហ៊ុនលួចយកសម្ភារ:នៅចំណុចផ្ទះលេខ៦២Z ផ្លូវព្រះសីហនុ ស្ថិតនៅភូមិ៤កាលវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២០ក្នុងនោះបាត់បង់លុយចំនួន១២៣០០ទូរស័ព្ទចំនួន២គ្រឿងនិងសែកមួយចំនួនទៀតដែលដាក់ក្នុងថតតុជនសង្ស័យប្រើកូនកាំបិតឆ្កឹះសោយក ។លុះដល់ថងៃទី០១ ខែ មេសា ឆ្នាំ ២០២០ប្រទះឃើញជនសង្ស័យដើរតាមផ្លូវក៏ឃាត់ប្រគល់អោយនគរបាលចាត់ការតាមច្បាប់យោងតាមកាំរ៉ាសុវត្ថិភាពចូលក្នុងការិយាល័យលួចទ្រព្យសម្បត្តិ ។
ជនសង្ស័យឈ្មោះ TE Jean ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិបារាំង មុខរបរនិងស្នាក់នៅមិនពិតប្រាកដ បាននិយាយជាមួយនគរបាលបក់ប្រែភាសាចិនថាខ្លួនគាត់មិនបានប្រព្រឹត្តករណីលួចទ្រព្យសម្បត្តិដូចការចោទប្រកាន់ជនរងគ្រោះនោះទេ ។ក្នុងនោះដែរនគរបាលយោងតាមពាក្យបណ្ដឹងនិងចង្អុលតាមជនរងគ្រោះឃាត់ជនសង្ស័យប្រគល់អោយនគរបាលយើងចាត់ការតាមផ្លូវច្បាប់ ។បច្ចុប្បន្នជនសង្ស័យនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់បន្ត ។