ខ្លាចដូចអាមេរិក អឺរ៉ុប-អូស្ត្រាលី ចាត់វិធានការតឹងតែងបំផុត ប្រឆាំងកូវីដ-១៩ 

ចែករំលែក៖

បច្ចុប្បន្នអូស្ត្រាលី​មានអ្នកឆ្លងកូវីដ-១៩ ជាង​៥ពាន់នាក់ហើយ និងមានអ្នកស្លាប់​២៣នាក់ និងអ្នកព្យបាលជាសះស្បើយ​៤២២នាក់ ។ រដ្ឋាភិបាលអូស្ត្រាលី បារម្ភខ្លាច ការឆ្លងរាលដាលខ្លាំងដូចអាមេរិក និងអឺរ៉ុប ទើបចាត់វិធានការតឹងតែងបំផុត គឺត្រូវដើរឲ្យបានមុនកូវីដ-១៩ មួយជំហានទើបអាចទប់ស្កាត់បាន ។

នៅថ្ងៃទី២ ខែមេសា ​ឆ្នាំ២០២០ ប៉ូលិស​បានប្រកាស​រិត​ត្បិត​កាន់តែខ្លាំងឡើងបន្ថែមទៀត​​ទៅលើការធ្វើចលនា​របស់ប្រជាជន​ ក្នុងគោលបំណង​កាត់បន្ថយ​ និងទប់ស្កាត់​ការឆ្លតរាតត្បាតពីវីរុស COVID-19 ។ ការអនុវត្តដាក់កំហិតនេះ ​មានរយៈពេល​៩០ថ្ងៃ និងស្របពេលបច្ចុប្បន្ន ចំនួនករណីថ្មី COVID-19 របស់អូស្ត្រាលីមានការធ្លាក់ចុះផងដែរ ។

បន្ទាប់ពីបទបញ្ជារបស់រដ្ឋាភិបាលសហព័ន្ធកំហិតទៅលើពលរដ្ឋមិនឲ្យប្រមូលផ្តុំគ្នាតាមទីសាធារណៈលើសពីពីរនាក់​នោះ នៅតាមរដ្ឋនានារបស់អូស្ត្រាលី ក៏មានការណែនាំដល់កងកម្លាំងប៉ូលិសឲ្យផាកពិន័យរហូតដល់ ១១,០០០ ដុល្លារអូស្ត្រាលី (៦,៦៧២ ដុល្លារអាមេរិក) ដល់អ្នកដែលរំលោភបំពានលើច្បាប់រឹតបន្តឹងនេះ ។

នៅរដ្ឋ New South Wales ដែលមានប្រជាជនជិត ២៥ ភាគរយនៃប្រជាជនអូស្ត្រាលី ប្រហែល២៥លាននាក់នោះ, ប៉ូលិសក៏បានគំរាមកំហែងដាក់ពន្ធនាគាររហូតដល់៦ខែ ចំពោះបុគ្គលដែលរំលោភបំពានច្បាប់រឹតបន្តឹងនេះផងដែរ ។

លោក Mick Fuller ស្នងការប៉ូលិសរដ្ឋ New South Wales បានថ្លែងនៅក្នុងសន្និសីទកាសែតផ្សាយតាមទូរទស្សន៍ថា “បទបញ្ជារឹតបន្តឹង​ការធ្វើចលនា​របស់ប្រជាជននេះ មានរយៈពេល៩០ថ្ងៃ” ។ 

ដូចប្រទេសនានាលើពិភពលោក អូស្រ្តាលីបានបញ្ជាឲ្យបិទភោជនីយដ្ឋាន, ហាងកាហ្វេ, បារ, រោងភាពយន្ត និងណែនាំឲ្យប្រជាជន នៅខាងក្នុងផ្ទះ លើកលែងតែប្រជា ជនដើររកទិញម្ហូបអាហារ ឬហាត់ប្រាណប្រចាំថ្ងៃប៉ុណ្ណោះ ពីព្រោះអូស្ត្រាលី​កំពុងព្យា យាមទប់ស្កាត់​ជំងឺឆ្លងរាតត្បាត COVID-19 ។ នៅរដ្ឋ New South Wales ដែលមានចំនួនប្រហែលពាក់កណ្តាល ករណីឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសនោះ, អាជ្ញា ធរបានរាយការណ៍ថា មានករណី COVID-19 ថ្មីចំនួន១១៦នាក់ត្រូវបានកត់ត្រា ក្នុងរយៈពេល ២៤ម៉ោង គឺតិចជាងការកើនឡើងកាលពីថ្ងៃមុន ។ នៅទូទាំងប្រទេសអូស្ត្រាលី អាជ្ញាធរសុខាភិបាលបានថ្លែងថា អត្រាឆ្លង COVID-19 ហាក់ដូចជាមានការថយចុះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ុន្តែវាលឿនពេកនៅក្នុងការនិយាយឲ្យបានច្បាស់លាស់ជាងនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print