ភ្នំពេញ៖ បើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានបញ្ជាក់ថា យោងតាមការទាក់ទងតាមទូរស័ព្ទជាប្រចាំជាមួយប្អូនស្រីដែលមានផ្ទុកមេរោគ Covid-19 កាលពីរសៀលថ្ងៃទី២ មេសានេះ អ្នកជំងឺទាំង៣មានអាការៈធូរស្បើយច្រើន និងនៅសេសសល់មេរោគតិចតួចដែលតម្រូវអោយនៅបន្តព្យាបាលទៀត ហើយដែលនៅថ្ងៃសៅរិ៍នេះគឺនឹងត្រូវដល់ពេលធ្វើតេស្តជាលើកទី២។
ក្នុងករណីដែលចេញលទ្ធផលអវិជ្ជមាន ប្អូនស្រីត្រូវនៅបន្តធ្វើតេស្តជាលើកទី៣បន្ថែមទៀតជាការផ្ទៀងផ្ទាត់លើកចុងក្រោយមុននឹងអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញនាដើមសប្តាហ៏ក្រោយ។
ជាមួយគ្នានេះ ខាងមន្ទីរពេទ្យក៏បានជូនដំណឹងមកស្ថានទូតថា ដោយមន្ទីរពេទ្យ ត្រូវទទួលអ្នកជំងឺ Covid-19 ធ្ងន់ធ្ងរបន្ថែមមកចំនួន ៩នាក់ទៀត អ្នកជំងឺខ្មែរទាំងបីត្រូវបានបញ្ជូនមកមន្ទីរពទ្យទីក្រុង Paju (의료원 파주) ដែលជាក្រុងមួយស្ថិតនៅក្បែរតំបន់ DMZ មានចំងាយប្រមាណ ៦០គីឡូម៉ែតពីសេអ៊ូល ដើម្បីបន្តព្យាបាលនៅទីនេះរហូតដល់ជាសះស្បើយជាស្ថាពរ៕
ដោយ៖ សហការី