លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានសម្រេចបរិច្ចាកប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៩០០.០០០រៀលក្នុង១ខែ ចំនួន៥ខែជូនគណៈ:កម្មាធិការជាតិប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានសម្រេចបរិច្ចាកប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៩០០.០០០រៀលក្នុង១ខែ ចំនួន៥ខែ ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០ ជូនគណៈ:កម្មាធិការជាតិប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩។ ការជូនគណៈ:កម្មាធិការជាតិប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ តាមរយៈប្រាក់ខែ ផ្តើមដំបូងគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រោមមក មាន ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំជាបន្តបន្ទាប់បានបរិច្ចាគថវិការ ជូនគណៈ:កម្មាធិការជាតិប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩នេះដែរ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print