ក្រោយមានតំណាងរាស្ត្រជាច្រើនឆ្លងកូវីដ-១៩ ពេលនេះប្រធានរដ្ឋសភាក៏ឆ្លងដែរ នៅអុីរ៉ង់

ចែករំលែក៖

ប្រទេសអុីរ៉ង់៖ មន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៅក្នុងប្រទេសអ៊ីរ៉ង់ បានឆ្លងកូវីដ-១៩  ក្នុងនោះមានតំណាងរាស្ត្រប្រមានជិត ៣០រូបបានឆ្លងកូវីដ-១៩ ។ នៅពេលនេះប្រធានរដ្ឋសភា ក៏បានធ្វើតេស្តរកឃើញឆ្លងកូវីដ-១៩នោះដែរ។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ដែលឆ្លងកូវីដ-១៩ នាពេលនេះ គឺជាប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Larijani  បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ-១៩ ។ សារព័ត៌មានអ៊ីរ៉ង់ IRNA បានផ្សាយថា ក្រោយប្រធានរដ្ឋសភាមានសុខភាពខុសប្រក្រតី ក៏បាន សម្រេចទៅធ្វើតេស្ត ហើយលទ្ធផលវិជ្ជមានចំពោះកូវីដ-១៩។ ពេលនេះលោកត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកដើម្បីព្យបាល ។
មកទល់ពេលនេះ ប្រធានរដ្ឋសភាអ៊ីរ៉ង់ ជាមន្ត្រីជាន់ខ្ពស់បង្អស់របស់អ៊ីរ៉ង់ឆ្លងកូវីដ-១៩ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។កាលពីសប្តាហ៍កន្លងមក  លោក Ali Larijani បានលើកឡើងថា អ៊ីរ៉ង់ទប់ស្កាត់កូវីដ-១៩ បានល្អជាងប្រទេសជាច្រើន នៅលើពិភពលោក ។
លោក Ali Larijani បញ្ជាក់ថា «ដោយសារតែមានយុទ្ធសាស្ត្រ ល្អរបស់ក្រសួងសុខាភិបាលនិងកម្លាំង ប្រដាប់អាវុធ  ទើបអ៊ីរ៉ង់ គ្រប់គ្រងបានស្ថានភាព ឆ្លងរាលដាលកូវីដ-១៩ ប្រសើរជាងប្រទេសជាច្រើន ក្នុងតំបន់ និងលើពិភពលោក ។
តាមតួលេខថ្មីបំផុត បានបង្ហាញឲ្យឃើញថា អ៊ីរ៉ង់ មានករណីឆ្លងកូវីដ-១៩ ជាង ៥ម៉ឺននាក់ និងស្លាប់ ជាង ៣ពាន់នាក់ ។ អ៊ីរ៉ង់ ជាប្រទេសមានករណីឆ្លងនិងស្លាប់មុនគេនៅតំបន់មជ្ឈិមបូព៌ា និងអ៊ីរ៉ុប ប៉ុន្តែដោយមានការជួយអន្តរគមន៍ពីរុស្ស៊ីនិងចិន អ៊ីរ៉ង់ទប់ស្កាត់បានស្ថានភាព ឆ្លងរាលដាលយ៉ាងប្រសើរបំផុត ។ ជាមួយគ្នានេះ អ្នកជំងឺជាសះស្បើយក៏បានកើនឡើងដល់១៦ ៧០០នាក់ ហើយ។
ដើម្បីជួយដល់អ៊ីរ៉ង់ មានសម្ភារពេទ្យគ្រប់គ្រាន់ក្នុងការធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩ អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខភាពប្រធានាធិបតី អាមេរិកក្នុងការបោះឆ្នោតនាខែវិច្ឆិកាឆ្នាំ២០២០នេះគឺលោក Biden បានស្នើដល់ប្រធានាធិបតីដូណាល់ ត្រាំ លើកលែងទណ្ឌកម្មដល់អ៊ីរ៉ង់ ក្នុងគោលដៅមនុស្សធម៌ដើម្បីជួយដល់ប្រទេសនេះ ទប់ស្កាត់ ការឆ្លងរាលដាលកូវីដ-១៩ ។
លោក Joe Biden បានបញ្ជាក់ថា អ៊ីរ៉ង់ រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែស្វះសម្ភារពេទ្យ ។ លោក Biden បានបញ្ជាក់ថា  អាមេរិកគួតែបង្កើត បណ្តាញដាច់ដោយឡែកមួយ ដល់បណ្តាក្រុមហ៊ុន ធនាគារ ដោយផ្តល់លិខិតអនុញ្ញាត លក់បរិក្ខាពេទ្យ ដល់អ៊ីរ៉ង់ ។
ការអំពាវនាវរបស់ អតីតអនុប្រធានាធិបតី និងជាបេក្ខភាព ប្រធានាធិបតី ក្រោយពេល សមាជិកព្រឹទ្ធសភា មួយចំនួនបានអំពាវនាវឲ្យលើកលែងទណ្ឌកម្មដល់អ៊ីរ៉ង់ ។
កន្លងមក អង្គការសិទ្ធិមនុស្សអន្តរជាតិ បានអំពាវនាវ ដល់អាមេរិក លុបទណ្ឌកម្មដល់បណ្តាប្រទេសដូចជា អ៊ីរ៉ង់ កូរ៉េខាងជើង វេណេហ្ស៊ុយអេឡា ដើម្បីធានាប្រភពផ្គត់ផ្គង់ សម្ភារ បរិក្ខាពេទ្យគ្រប់គ្រាន់ទប់ស្កាត់កូវីដ-១៩។
ជាមួយគ្នានេះរដ្ឋមន្ត្រីការពារបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន មិនដាក់ទណ្ឌកម្ម ដល់ប្រភពផ្គត់ផ្គង់ និងជំនួយមនុស្សធម៌ បរិក្ខាពេទ្យ នោះឡើយ ៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print