ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងទ័ពជើងគោក បានថ្លៃងថា៖ ជម្ងឺកូវីដ១៩ ជាបញ្ហារួមរបស់យើងទាំងអស់គ្នា… ហេតុដូច្នេះ យើងមិនមានជម្រើសផ្សេងក្រៅពីការរួមសាមគ្គីគ្នាក្នុងការបង្កា ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតមួយនេះ ដើម្បីការពារសេចក្តីសុខរបស់ប្រទេសជាតិនិងប្រជាជនយើង។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតសូមអរគុណដល់ក្រុមគ្រូពេទ្យ បណ្តាអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងការធ្វើសកម្មភាពបង្កានិងទប់ស្កាត់ កូវីដ១៩ នេះ៕
...
ដោយ៖ សុខ ខេមរា