មន្ត្រីសុខាភិបាល កូរ៉េខាងជើង បញ្ជាក់ថា មិនមានករណីឆ្លងកូវីដម្នាក់ណាឡើយ

ចែករំលែក៖

ប្រទេសកូរ៉េខាងត្បូង៖ ក្រោយពេលមានការមន្ទិលសង្ស័យថា កូរ៉េខាងជើងលាក់បាំងព័ត៌មាន ពីករណីឆ្លងកូវីដ-១៩ ។ ដោយកូរ៉េខាងជើង ជាប្រទេសជាប់ព្រំដែនជាមួយ ចិន ទើបធ្វើឲ្យប្រទេសជាច្រើន មិនជឿថាកូរ៉េខាងជើងគ្មានអ្នកឆ្លង ។
ហេតុផលដែលកូរ៉េខាងជើងគ្មានអ្នកឆ្លងនោះគឺដោយសារតែ ប្រទេសនេះបិទព្រំដែន តាំងពីថ្ងៃដំបូង ដែលចិនផ្ទុះកូវីដ-១៩ ។ ចំណេកអ្នកដែលមកពីចិន គឺត្រូវឲ្យនៅដាច់ដោយឡែកទាំងអស់ ។
នៅពេលនេះ កូរ៉េខាងជើង នៅតែបញ្ជាក់ថា មិនមានករណីឆ្លងកូវីដ-១៩ ណាមួយនៅក្នុងប្រទេសនេះឡើយ បើទោះបីនៅលើពិភពលោកមានករណីឆ្លងកើនឡើងដល់ ជាង ១លាននាក់ហើយក្តី ។ ប្រទេសលោកខាងលិច ពិសេសគឺអាមេរិក មិនជឿថាកូរ៉េខាងជើងមិនមានឆ្លងនោះឡើយ ។
មន្ត្រីជាន់ខ្ពស់ ក្នុងវិស័យសុខាភិបាលកូរ៉េខាងជើង បានឲ្យដឹងថា៖ កូរ៉េខាងជើងមិនទាន់មានករណីឆ្លងនៅឡើយទេ ។ លោក Pak Myong Su មន្ត្រីសុខាភិបាល ទទួលបន្ទុកប្រយុទ្ធប្រឆាំងកូវីដ-១៩ បានបញ្ជាក់ថា  ការខិតខំប្រឆាំងកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើង បានជោគជ័យ ទាំងស្រុង ដោយសារតែកូរ៉េខាងជើង បានបិទព្រំដែន តាំងពីពេលដំបូង នៃការផ្ទុះឡើងប៉ុន្មានករណីនៅក្នុងប្រទេសចិន។
មកទល់ពេលនេះកូរ៉េខាងជើង ទប់ស្កាត់ឆ្លងកូវីដ-១៩ បានយ៉ាងល្អបំផុត ខណៈមានប្រទេស២០៤ និងដែនដី បានឆ្លងវីរុសដ៏កាចសហាវមួយនេះ ។ ដោយមិនមានអ្នកឆ្លង កូរ៉េខាងជើងបានសម្រេចលើកលែង ការរិតត្បិតធ្វើដំណើរពាក់ព័ន្ធការឆ្លងរាលដាលកូវីដ-១៩ ដល់ជនបរទេស ដោយអនុញ្ញាតឲ្យចេញទៅក្រៅ ទិញសម្ភារ ទៅភោជនីយដ្ឋាន បានធម្មតា ។
អគ្គរដ្ឋទូតរុស្ស៊ី ប្រចំនៅកូរ៉េខាងជើង នៅថ្ងៃទី ២ខែមេសា បានបញ្ជាក់ថា កូរ៉េខាងជើង បានបន្ធូច្បាប់រឹតត្បិត ក្រោយពេលមិនមានអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះ ។ ប៉ុន្តែការធ្វើដំណើរចេញទៅក្រៅចាំបាច់ត្រូវតែពាក់ម៉ាស់ការពារ ជានិច្ច។
ប៉ុន្តែអាមេរិកមិនជឿថាកូរ៉េខាងជើងគ្មានអ្នកឆ្លងកូវីដ-១៩នោះលើយ។ នាយឧត្ដមសេនីយ៍នៃកងទ័ពអាមេរិកលោក រ៉ូប៊ឺត អាប្រាមស៍ (Robert Abrams) បាននិយាយថា លោកមិនជឿទាល់តែសោះដែលថា កូរ៉េខាងជើងមិនមានករណីឆ្លង COVID-19 ណាមួយឡើយ៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print