ទីតាំងអិនធើណេត យីហោ ម្លប់ជ្រៃ បង្កប់ល្បែងសុីងសងត្រូវ អាជ្ញាធរមូលដ្ឋានខណ្ឌចំការមននិង មន្ត្រីជំនាញចុះបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងអិនធើណេត យីហោ ម្លប់ជ្រៃ បង្កប់ល្បែងសុីងសងត្រូវ កម្លាំង គណៈបញ្ជាការឯកភាពខណ្ឌចំកាមន ដឹកនាំបញ្ជាផ្ទាល់ ដោយលោក ថេង សុថុល អភិបាលខណ្ឌ ចំកាមនចុះបង្ក្រាបនិងដកហូតបានម៉ាសុីនល្បែងសុីងសង ជាច្រើនរួមនិងម៉ូតូអ្នកលេងនិងមនុស្ស៦នាក់ទាំងមេការ២នាក់ផងដែរ កាលវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៣ ខែ មេសា ឆ្នាំ ២០២០នៅចំណុចផ្ទះលេខ៧៨០E3 ផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា​ ៖ ដោយនៅក្នុងប្រតិបត្តិការណ៍នេះ​ គឺគណៈបញ្ជាការឯកភាពខណ្ឌ​ បានចុះមកត្រួតពិនិត្យមេីលនៅទីតាំងខាងលេី​ ស្រាប់តែបានប្រទះឃេីញ​ប្រភេទម៉ាស៉ីនល្បែងសុីសងជាច្រើនគ្រឿង ដែលជាប្រភេទល្បែងស៉ីសងខុសច្បាប់​ ត្រូវបានអាជ្ញាធរហាមឃាត់​។

គួរបញ្ជាក់ថា​ ទីតាំងខាងលេីនេះ មានច្បាប់អនុញ្ញាតិប្រកបអាជីវកម្មត្រឹមត្រូវ តែបានលួចលាក់បើកដាក់នៅប្រភេទ ម៉ាសុីនល្បែងសុីងសងជាច្រើនប្រភេទ ទើបអាជ្ញាធរចាប់យកជាភ័ស្តុតាង និងម៉ូតូអ្នកលេងនិងមនុស្ស៦នាក់ ឃាត់ទាំងមេការ២នាក់ ត្រូវបានអាជ្ញាធរខណ្ឌ ដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការ ចាត់ការបន្តតាមនិតិវិធី៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print