ក្រសួងសេដ្ឋកិច្ច ជជែកជាមួយ WB, IMF និង ADB ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់នៃជំងឺនេះ

ចែករំលែក៖

ភ្នំពេញ៖ តាមការផ្តល់ព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិភាក្សាការងារជាមួយធនាគារពិភពលោក (WB), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារអភិវឌ្ឍន៍អាស៉ី (ADB) តាមរយៈប្រព័ន្ធវីដេអូខនហ្វឺរែន (Teleconference) ចំនួន ០២ ដាច់ដោយផ្សេងគ្នា ដែលដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តំណាងលោកអគ្គបណ្ដិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រព័ន្ធវីដេអូខនហ្វឺរែន (Teleconference) ទាំង០២ រួមមាន៖ ១៖ ជាមួយលោក Ahmed Muneeb Saeed អនុប្រធាន ADB កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ដើម្បីធ្វើការពិភាក្សាអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកសេដ្ឋកិច្ចកម្ពុជា និង ២៖ កិច្ចពិភាក្សាកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំរបស់ស្ថាប័ន WB និង IMF ជាមួយបណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល បណ្តាប្រទេសអាស៊ានបូកបី (ASEAN+3) ដោយមានការចូលរួមពីសំណាក់ប្រទេសម៉ុងហ្គោលី និងទីម័រខាងកើត និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៉ី (AIIB) នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ លើប្រធានបទ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងផលប៉ះពាល់នៃជំងឺកូវីដ-១៩៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print