ឡង់គ្រីស័រធ្លាយទុយយោហ្គាស ស្មានតែមានអគ្គិភ័យ ហៅរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងមកពន្លត់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តឡង់គ្រីស័រ ពណ៌សំបកឪឡឹក មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2A-6663 ពេលបើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ពីលិចមកកើត ដល់ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែធ្លាយទុយយោហ្គាស ឮសូរសំឡេងខ្លាំង ធ្វើឲ្យម្ចាស់ភិតភ័យ អែបរថយន្តចូលខាង រួចទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងមកជួយអន្តរាគមន៍ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចកើតហេតុខាងលើ ប៉ុន្តែរថយន្តនោះ មិនបង្កជាអគ្គិភ័យនោះទេ គ្រាន់តែដឹងថា ធ្លាយទុយយោហ្គាស ខ្លាចមានអគ្គិភ័យកើតឡើង ក៏ហៅរថយន្តពន្លត់អគ្គិភ័យ៣គ្រឿង មកបាញ់ចៀសវាង កើតមានអគ្គិភ័យ ។ ក្នុងនោះដែរម្ចាស់រថយន្ត ហាក់ដូចជាលាក់លៀមនឹងអ្នកកាសែត បានយកក្រណាត់ទៅគ្របស្លាកលេខ មិនឲ្យអ្នកកាសែតថតយករូបភាពនេះទៅចុះផ្សាយឡើយ ៕ តុង សីហា

AplhOM9vOM6-kpJRaAAGiXLL9jxDo1yo0x7u3q3Kjtl7

310

...

213

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print