មានករណីវាយប្រដោយឧស្ម័នក្លរីននៅក្នុងប្រទេសស៊ីរីបង្ករការព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។សហរដ្ឋអាមេរិក បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យបង្កើតក្រុមស៊ើបអង្កេតមួយ ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលនៅពីក្រោយការវាយប្រហារឧស្ម័នក្លរីន នៅក្នុងប្រទេសស៊ីរី។
អ្នកជំនាញមកពីអង្គការសហប្រជាជាតិ និងអង្គការឃ្លាំមើលសារធាតុគីមី OPCW នេះអាចមានលទ្ធភាពក្នុងការបង្ហាញថា តើកងកម្លាំងរបស់ប្រធានាធិបតីលោក បាសា អាល់ អាសាដ បានធ្វើការវាយប្រហារដូចបណ្តាលប្រទេសលោកខាងលិច ។
សារព័ត៌មាន AFP បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតអាចនឹងស្នើឲ្យ “កំណត់អត្តសញ្ញាណចំពោះវិសាលភាពដ៏ធំបំផុតអាចធ្វើទៅបាន, បុគ្គល, អង្គភាព, ក្រុម, ឬរដ្ឋាភិបាលដែលជាជនល្មើស អ្នករៀបចំ អ្នកឧបត្ថម្ភឬអ្នកពាក់ព័ន្ធនៅក្នុងការប្រើប្រាស់អាវុធគីមី” នៅក្នុងប្រទេសស៊ីរី៕