ខេត្តកំពង់ធំៈ ផ្ទៃជាង២០០០ហិចតា ដែលលោក អេង សុភេន ឃុបឃិតគ្នាជាមួយអាជ្ញាធរខេត្តកំពង់ធំ លួចប្រើប្រាស់ ឈ្មោះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា និងជាថ្នាក់ដឹកនាំកំពូល មកប្រើប្រាស់អះអាង ថាជាដីរបស់ឯក ឧត្តម សម្រាប់ការធ្វើដីសម្បទានសង្គមកិច្ច នោះត្រូវបានបែកធ្លាយការពិត ថានេះជាល្បិចកល់របស់លោក អេង សុភេន ដែលជាក្បាលម៉ាស៊ីន បំរ៉ុងលេបត្របាក់ដីព្រៃយកមកធ្វើជាកម្មសិទ្ធ ក្រោមរូបភាព បន្លំជាដីសង្គមកិច្ច ហើយយកឈ្មោះថ្នាក់ដឹកនាំមកលោក។
ដីព្រៃរាប់ពាន់ហិចតា នៅចំនុច ៥៥ ស្ថិតនៅចំនុច មុម៣ មានស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ដែលកំពុងតែត្រូវបានរុករាន្ទកាប់បំផ្លាញ ដុតព្រៃវាទទីយកដីយកមកធ្វើជាកម្ម សិទ្ធ ដោយពុំមានការហាមឃាត់ និងតែជាបក្សពួកលោក អេង សុភេន បានតាំងខ្លួនជា គណៈកម្មការចែកដីសង្គមកិច្ច ហើយបានយកលុយពីប្រជាពលរដ្ឋ ពី១៥០ ទៅ ២០០ដុល្លា ដើម្បីជាថ្នូរនិងការទទួលដី ដែលមានក្បាល ៥០ គុណ៧០ និងដីចំការ៥ហិចតា ដែលត្រូវបានរីអង្គាសពីប្រជាពលរដ្ឋបានរាប់ពាន់គ្រួសារ ដោយអាងថាយកលុយទាំងនេះមករត់ការសុំដី សង្គមកិច្ចនៅចំនុច ៥៥ ស្រុកសណ្តាន់ ដែលជាសន្យាខ្យល់របស់បក្សពួកលោក អេង សុភេន ។
ក្រោយពីបែកធ្លាយពត៌មានថា លោក អេង សុភេន ពុំមានសិទ្ធិក្នុងការទទួលការរៀបចំដីធ្លី ក្នុងគម្រោងដីសម្បទាន សង្គមកិច្ច លោកអេង សុភេន បានប្រើល្បិចមួយដើរបិទមាត់សូកប៉ាន់ ទូរទស្សន៍ កាសែត ក្នុងខេត្តកំពង់ធំ ដោយឲ្យលោក យ៉ុន មានតួនាទីជាគណៈកម្មការចែកដីធ្លីសម្បទានសង្គមកិច្ច សម្រួលកុំឲ្យមានការចុះផ្សាយរឿងដីធ្លី ចំនុច ៥៥នេះទៀត ក្រុមការងារលោក និងចែកដីឲ្យម្នាក់ ៥ហិចតា ជាថ្នូរនិងការបិទពត៌មាន តែសម្រាប់លោក អេង សុភេន កំពុងតែលាក់ខ្លួន ដើរបិទមុខ ។
ពាក់ព័ន្ឋទៅនឹងការរៀបចំដីធ្លីនៅចំនុច ៥៥នេះ តាមប្រភពរាយការណ៍ច្បាស់ការ បានឲ្យអោយដឹងថា ការឃុបឃិតគ្នាដោយ មានលោក អាំ ប៊ុនថា នាយរងខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ និងប្រធានមន្ទីរអន្តរវិស័យ ព្រមទាំងជំនួយការឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ព្រមទាំងអភិបាលស្រុកសណ្តាន់ បានរៀបចំគម្រោងប្លន់ដីព្រៃរបស់រដ្ឋ ដើម្បី ផលប្រយោជន៍របស់បក្សពួកខ្លួន ដោយអះអាងថា យកប្រជាពលរដ្ឋពីខេត្តកំពង់ចាម មករស់នៅក្នុងដីសម្បទានក្នុង ខេត្តកំពង់ធំ ខណៈពេលដែលប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ស្ថិតក្នុងភាពក្រីក្រ ខ្លះរកតែដីដាំស្លឹកគ្រៃមិនបានផង តែ បែរជាអាជ្ញាធរខេត្តមើលមិនឃើញ មិនគិតគូរ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភាជាតិ បានអគុណចំពោះសារពត៌មាន ដែលបានធ្វើការចុះផ្សាយ ស្តីពីការលួចយកឈ្មោះឯកឧត្តម ប្រើប្រាស់ដើម្បីផលប្រយោជន៍របស់បក្សពួកខ្លួន ឯកឧត្តម បានផ្តាំផ្ញើរតាមរយៈជំនួយការមកថា អគុណយ៉ាងខ្លាំងដែលសារពត៌មានបានចុះផ្សាយ ព្រោះកន្លងមកឯកឧត្តម ពុំបានដឹងថាមានគេលួច យកឈ្មោះទៅប្រើក្នុងផ្លូវខុសបែបនេះទេ ហើយឯកឧត្តម បណ្ឌិតបានបញ្ជាក់ថា ឯកឧត្តម គ្មានដីព្រៃសូម្បីតែមួយចង្អាម ក្នុងខេត្តកំពង់ធំនោះទេ ហើយនៅពេលដែលឯកឧត្តមបណ្ឌិតមកកំពង់ធំ ក្នុងពេលឆាប់ៗនេះ និងមានវិធានការចំពោះ អ្នកដែលលួចយកឈ្មោះទៅប្រើ។ដោយ ប៊ុន រិទ្ធី