លីកកំពូលអ៊ីតាលី​បន្ត​ផ្អាក​ដល់​ពាក់​កណ្ដាល​ខែ​មេសា​

ចែករំលែក៖

​ក្លិប​នៅលីកកំពូល​អ៊ីតាលី​នឹងមិនប្រមូល​ផ្ដុំ​តាម​ផែន​ការ​នៅ​ដើម​ខែ​មេសា​នេះ​ទេ ដោយសារនាយក​រដ្ឋ​មន្ត្រី​អ៊ីតាលីលោក​ Giuseppe Conte បាន​ចេញ​បម្រាម​មិន​ឲ្យប្រកួត ព្រោះ តែស្ថានភាពវីរុសកូរ៉ូណាបន្តវាយលុកពេញទីក្រុង និងបង្កឲ្យមានមនុស្សជាច្រើនម៉ឺននាក់ឆ្លង។
ក្លិប​២​មាន​ដូច​ជា​ Napoli និង​ Lazio គឺ​ជា​ក្រុម​ដំបូង​ដែល​គ្រោង​ហ្វឹកហាត់​លឿន​ជាង​គេ​តាម​ផែន​ការ។ប៉ុន្តែដោយ​សារ​ស្ថានភាព​វីរុស​កូរ៉ូណា​មិន​ទាន់​បាន​ធូរ​ស្រាល​ដូច្នេះ​​ ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី​តម្រូវ​ឲ្យ​ក្លិប​នីមួយ​ៗ​ត្រូវ​រង់​ចាំ​ដល់​យ៉ាង​ហោច​ណាស់​ថ្ងៃ​ទី​១៣​ ខែ​មេសា​ទើប​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​បាន។ ​​
រហូតមកដល់បច្ចុប្បន្នមនុស្ស​ប្រមាណ​១ម៉ឺន​ ៣​ពាន់​នាក់​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ ​នៅ​អ៊ីតាលី​ ខណៈ​តួលេខ​អ្នក​ស្លាប់​ទូទាំង​ពិភព​លោក​បាន​កើន​ដល់​ជិត​៥​ម៉ឺន​នាក់​ក្នុងនោះមាន អាមេរិក អ៊ីតាលី អេស្ប៉ាញ កូរ៉េខាងត្បូង និងចិនមានមនុស្សស្លាប់ច្រើនជាងគេ៕

ដោយ៖ ភិរក្ស

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print