ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៏ទៅកាន់សមាគមប្រើប្រាស់ភាសាបារាំងថា សម្រាប់កម្ពុជា បានទទួលព្យាបាល អ្នកឆ្លងជំងឺកូវីត១៩ទាំងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ និងជនបរទេសផ្សេងទៀតជាសះស្បើ យខណៈប្រទេសខ្លះមិនទទួលព្យាបាលជនបរទេសនោះ តែចំពោះ មុខ លោកសូមសម្ដែងនូវការ សោកស្ដាយចំពោះជនរង គ្រោះដែលរងគ្រោះដោយជំងឺកូវីដ១៩នេះផងដែរ។
លោកបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំតាមរយៈ
Videos Conferance Call កាលពីរសៀលថ្ងៃទី០៣ មេសា ឆ្នាំ២០២០នេះថា គិតមកដល់ពេល នេះប្រទេសកម្ពុជាមានអ្នកជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ មានចំនួនសរុប ១១៤ នាក់ក្នុងនោះមានជនបរទេសចំនួន ៦៤នាក់ ហើយបានជាសះស្បើយចំនួន៣៥ នាក់។ សម្រាប់រាជធានីភ្នំ ពេញមានអ្នកជំងឺកូវីដ១៩ ចំនួន២០នាក់ ហើយបានជាសះស្បើយចំនួន៨ នាក់។
ថ្លែងនៅក្នុងសន្និសីទ តាមវីដេអូ Videos Confer ance Call រវាងប្រទេសជាសមាជិកសមាគមន៍អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបានរាំង (AIMF) ចំនួន១៥ទីក្រុង នៅល្ងាចថ្ងៃទី០៣ ខែមេសានេះ ដែលរៀបចំដោយ លោកស្រី អាន អ៉ីដាហ្គោ ប្រធានសមាគមន៍ AIMF និងជាអភិបាលរដ្ឋធានីប៉ារីស ។ លោកស្រីបន្តថា កិច្ចប្រជុំនេះ ធ្វើ ឡើងដើម្បីផ្តល់យន្តការនានា ដែលបានអនុវត្តនៅតាមប្រទេសនានាទទួលបានជោគជ័យ មកចែករំ លែកជួយដល់ទីក្រុងមួយចំនួនដែលកំពុងរងការរាត ត្បាតពីជំងឺ COVID-19 នេះ។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ហ្វីលីព ខ្លែន ដែលបានចូលរួមព្យាបាលនៅទីក្រុង វូហាន ប្រទេសចិន បានលើកឡើងថា វិធានការល្អបំផុត គឺអាជ្ញាធរ ត្រូវហាមឃាត់ជាដាច់ខាត មិនអោយប្រជាជនជួបជុំគ្នា នៅតាមទីប្រជុំជន ទីសាធារណៈ រថយន្តក្រុង និងសាលារៀន ជាដើម។
បន្ថែមពីនេះក្រសួងសុខា ភិបាលសហការជាមួយភាគីពាក់ព័ន្ធ ត្រូវតែយកចិត្ត ទុកដាក់ផ្សព្វផ្សាយ ដលប្រជាជន អោយមានការយល់ដឹងពីវិធីសាស្រ្តក្នុងការការពារ ប្រឆាំងមេរោគ COVID-19 ដោយ ខ្លួនឯង ដូចជាមិនចេញក្រៅ ពាក់ម៉ាស លាងដៃនិងសាប៊ូអោយបានញឹកញាប់ អនុវត្តអនាម័យជាប្រចាំ។ បើរកឃើញថា មានអ្នកផ្ទុកមេរោកកូវីដ ត្រូវឃាត់ទុកនិងយកទៅដាក់ដោយឡែកពីគេដើម្បី ទទួលការ ព្យាបាល ដើម្បីកុំអោយឆ្លងទៅអ្នកដទៃ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះថា ចំពោះមុខ លោកសូមសម្ដែងនូវការសោកស្ដាយចំពោះជន រងគ្រោះដែលរងគ្រោះដោយជំងឺកូវីដ១៩ នេះ។
លោកបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំនេះថា គិតមកដល់ពេលនេះប្រទេសកម្ពុជាមានអ្នកជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ មានចំនួនសរុប ១១៤ នាក់ក្នុងនោះមានជនបរទេសចំនួន ៦៤នាក់ ហើយបានជាសះស្បើយចំនួន៣៥ នាក់។ សម្រាប់រាជធានីភ្នំពេញមានអ្នកជំងឺកូវីដ១៩ ចំនួន២០នាក់ ហើយបានជាសះស្បើយចំនួន ៨ នាក់។
លោក ឃួង សេ្រង បានបញ្ជាក់ប្រាប់កិច្ចប្រជុំតាមរយៈវីដេអូផ្សាយផ្ទាល់នេះថា សម្រាប់ព្រះរាជា ណាចក្រកម្ពុជាទាំងមូល គឺបានទទួលព្យាបា លអ្នកឆ្លងជំងឺកូវីដ ទាំងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ និងទាំងជនបរទេសផ្សេងទៀតផងដែរ ខណៈប្រទេសខ្លះមិនទទួលព្យាបាលជនបរទេសនោះ។
លោកបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់នៅពេលដែលមានករណីផ្ទុះឡើងនូវជំងឺកូវីដ១៩ នេះសម្រាប់ អាជ្ញាធរបានទទួលការពន្យល់យ៉ាងលម្អិតពីក្រសួងសុខាភិបាល ហើយក៏បានធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ អំពីវិធីបង្ការ និងទប់ស្កាត់ សម្រាប់អ្នកជំងឺ គឺត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងនោះអាជ្ញាធរ និងផ្នែកសុខាភិបាលនៅកម្ពុជាបានរួមគ្នាស្រាវជ្រាវស្វែងរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩ នេះគ្រប់មូលដ្ឋានទាំងអស់ទូទាំងប្រទេសកម្ពុជា ដើម្បីយកពួកគាត់ទៅដាក់ដាច់ដោយឡែក គឺដើម្បីសុវត្ថិភាពដល់ប្រជា ពលរដ្ឋដទៃទៀត និងក៏ជាការបង្ការប្រកបដោយប្រសិទ្ធភាពមួយទៀតដែលមិនឲ្យជំងឺកូវីដ១៩ នេះរីករាលដាលបានយ៉ាងឆាប់រហ័ស។
លោកបន្តថា បទពិសោធន៍ដ៏សំខាន់មួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអនុវត្តនោះ គឺការត្រៀមបម្រុងរួចជាស្រេចនៅទីតាំងអគារផ្សេងៗក្នុងការទទួលព្យាបាលអ្នកជំងឺ នៅពេលដែលមានសភាពការបន្ទាន់ ជាមួយគ្នានេះការបម្រុងទុកនូវស្បៀងអា ហារស្រូវអង្ករជាដើម ។ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអនុវត្តបានយ៉ាងល្អក្នុងការមិនបញ្ចេញស្រូវអង្ករទៅកាន់បរទេស និងការបម្រុងថវិកាសម្រាប់ធ្វើកិច្ចការងារនេះបន្ថែម លើសពីនេះមន្ត្រីរាជការរបស់រដ្ឋាភិបាល និងសប្បុរសជនទូទាំងប្រទេសបានរួមគ្នាបរិច្ចាគថវិកា ដើម្បីទ្រទ្រង់សកម្មភាពគ្រប់បែបយ៉ាង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នេះ ៕ ដោយ៖ សំរិត