ប្រជាពលរដ្ឋប្រទះឃើញគ្រាប់កាំភ្លើងមិនទាន់ផ្ទុះជាច្រើនគ្រាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅយក

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅវេលាម៉ោង ៧ និង៤០នាទីព្រឹក ថ្ងៃទី ៣ ខែ មេសា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ ឈ្មោះ រួម រុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ បានមករាយការណ៍ជូនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈានមុខ ថាបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅក្នុងរណ្តៅដីក្នុងភូមិបាក់កាំ ឃុំឈានមុខ ខណៈរូបគាត់រាស់រានដីធ្វើចម្ការ។
ពេលទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចមូលដ្ឋាន សហការជាមួយអង្គការកំចាត់មីនកម្ពុជា(CSHD)ចុះដល់កន្លែងមានគ្រាប់កាំភ្លើងមិនទាន់ផ្ទុះ ដោយក្នុងនោះរកឃើញ មានប្រភេទដូចខាងក្រោម៖
+ គ្រាប់កាំភ្លើងផ្លោង (CR 167) ទំហំ 37mm ចំនួន ១៥គ្រាប់(មានគុណភាព)
+ គ្រាប់បាញ់បង្ហោះ (B 40) ទំហំ 40/70mm ចំនួន ០១គ្រាប់ (មានគុណភាព)
+ ក្បាលគ្រាប់កាំងភ្លើងផ្លោង ទំហំ 60mm ចំនួន ០១គ្រាប់ (មានគុណភាព) ។
បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានរាយការណ៍ ជូនកម្លាំងជំនាញការិយាល័យអាវុធគ្រឿងផ្ទុះ នៃស្នងការដ្ឋានគរបាលខេត្តព្រះវិហារ សហការជាមួយអង្គការកំចាត់មីនកម្ពុជា (CSHD)យកទៅរក្សាទុករអ់ចាំកម្ទេចចោលនៅពេលខាងមុខ ៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print