ភ្នំពេញ៖ ក្នុងនាមជាពលរដ្ឋខ្មែរ ជនរួមជាតិ សូមចូលរួមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកម្ពុជាយើងផង ។ គួរយល់ថា៖ ដោយសារស្ថានភាព រីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងក្រសួងសុខាភិបាល បានយកចិត្តទុកដាក់លើសុខមាភាពប្រជាជនជាចំបង ក្នុងនោះយើងឃើញថ្នាក់ដឹកនាំក្រសួងសុខាភិបាល បុគ្គលិកពេទ្យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហត់នឿយណាស់ គាត់លៈបង់ កម្លាំងកាយចិត្ត ជួយពិនិត្យ ព្យាបាល មិនគិតយប់ថ្ងៃ ២៤ម៉ោងលើ២៤ម៉ោង ។ សូម្បីតែលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា៖
«មួយយប់ទល់ភ្លឺមកដល់ពេលនេះហេីយមិនទាន់បានសម្រាកទេ តែដេីម្បីផលប្រយោជន៌ប្រជាជនកម្ពុជាយេីងចៀសផុតការឆ្លងវីរុសកូវីដ១៩»។
លោកស្រីបន្តថា៖ ខ្ញុំសូមលេីកដៃបង្គុំសំពះជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា សូមបានចៀសផុតនូវការចម្លងវីរុសកូវីដ១៩ទាំងអស់គ្នា។ អ្នកដែលបានឆ្លងហេីយ ក៏សូមឲ្យបានជាសះស្បេីយជាបន្តបន្ទាប់ទាំងអស់គ្នា។
លោកស្រីបានថ្លែងបន្តថា៖ សួស្តីឆ្នាំថ្មី សិរីសួស្តី វិបុលសុខ សុខភាពល្អ បន្តទប់ស្កាត់បានការរាតត្បាតវីរុសកូវីដ១៩ នៅក្រោមដំបូលសុខសន្តិភាពនិងកណ្តាប់ដៃដ៏ស័ក្តិសិទ្ធរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី អរគុណជាអនេកនូវការចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩៕
ដោយ៖ សុខ ខេមរា