សម្តេតតេជោ ហ៊ុន សែន ៖ អរគុណបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នលើអនាម័យរស់នៅទាំងសម្រាប់ខ្លួនឯងផង គ្រួសារផង និងសម្រាប់សហគមទាំងមូលផង

ចែករំលែក៖

ភ្នំពេញ៖ សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៤ ខែមេសានេះ សូមអរគុណបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នលើអនាម័យរស់នៅទាំងសម្រាប់ខ្លួនឯងផង គ្រួសារផង និងសម្រាប់សហគមទាំងមូលផង។ ហើយសម្តេចក៏សូមសួរសុខទុក្ខដល់ជនរួមជាតិ ដោយថ្លែងថា៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

សម្តេចក៏ សូមអរគុណបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នលើអនាម័យរស់នៅទាំងសម្រាប់ខ្លួនឯងផង គ្រួសារផង និងសម្រាប់សហគមទាំងមូលផង។ គ្រប់គ្នាមានការយល់ដឹង គ្រប់គ្នាចូលរួម គឺប្រាកដជាទប់ស្កាត់បាននូវការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ជាមិនខាន។ សូមបងប្អូនជនរួមជាតិបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យណាមួយ។

សម្តេចតេជោ សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងទាំងឡាយ និងបានសប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារ និងមានលាភសំណាងល្អក្នុងថ្ងៃចុងសប្តាហ៍ និងក្នុងថ្ងៃឆេងម៉េងគ្រប់ៗគ្នា ។

សម្តេចរម្លឹកថា៖ កុំភ្លេចដុសលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់បាក់តេរីនិងមេរោគឆ្លងផ្សេងៗរួមទាំងមេរោគកូវីឌ​-១៩។

អរគុណសន្តិភាព

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print