អាមេរិក៖ អាមេរិកមិនមែនជាប្រទេសកើតកូវីដ-១៩ មុនគេនោះឡើយ ដោយវីរុសនេះបានរាលដាលដល់ប្រទេសជាច្រើនជុំវិញពិភពលោក ទើបឆ្លងដល់អាមេរិក។ ប៉ុន្តែដោយសារតែលោកត្រាំ ធ្វេសប្រហែស ហើយប្រាប់ពលរដ្ឋកុំឲ្យភ័យ ការពារ ដូចការពារជំងឺផ្តាយសាយធំបានហើយ។
ចំណុចទាំងនោះហើយ ទើបធ្វើឲ្យការឆ្លងរាលដាលនៅអាមេរិក កាន់តែខ្លាំងឡើងលើសពីសមត្ថភាពគ្រប់គ្រង។ គិតត្រឹមថ្ងៃទី ៣ខែមេសា អាមេរិក មានករណីឆ្លងកូវីដ-១៩ ជិត ២៧៨ពាន់នាក់ ហើយ និងស្លាប់ ជាង ៧ពាន់នាក់ ចំណែកអ្នកព្យាបាលជាសះស្បើយក៏បានកើនឡើងជាង ១២ពាន់នាក់ផងដែរ ។
អាមេរិករងផល ប៉ះពាល់ ខ្លាំងជាងគេ ពីកូវីដ១៩ ចំនួនអ្នកអត់ការងារធ្វើ នៅអាមេរិក កើនឡើង ជាគំហុក ហើយអាជីវកម្មក្នុង ប្រទេស ត្រូវបិទទ្វារបន្តកន្ទុយគ្នា ។ ទិន្នន័យ ចុងក្រោយនេះ បានធ្វើឱ្យអ្នកវិភាគនិយាយ អ្វីមិនចេញពី ទំហំនៃការខូតខាត របស់ សេដ្ឋកិច្ច អាមេរិក ដែលបង្កដោយជំងឺ រាតត្បាតកូវីដ១៩ ។
ការឆ្លង រីករាលដាលខ្លាំង និងឥតឈប់ នៃ វីរុសកូវីដ១៩ នៅតែជាបញ្ហាធំ ដែលធ្វើឲ្យ ពិភពលោកទាំងមូល ភ័យព្រួយបារម្ភខ្លាំង ។ ទោះបីជាប្រទេសជាងពាក់កណ្តាល នៃ ភពផែនដីកំពុង តែអនុវត្តនូវវិធានការរឹតត្បិត ដូចជាបិទខ្ទប់ ទីក្រុងឬក៏ ប្រទេសទាំងមូល យ៉ាងណាក្តី ក៏វីរុសកូវីដ១៩ នៅតែបន្ត បោះពួយឆ្លងរាតត្បាត យ៉ាងលឿនគ្មានឈប់ ដែរ ។
បើតាម របាយការណ៍ជា ផ្លូវការមួយ គិតត្រឹមថ្ងៃសុក្រ ទី៣ មេសា នេះ អត្រាអ្នកឆ្លង កូវីដ១៩ នៅទូទាំងពិភពលោកកើនឡើង រហូតដល់ចំនួន ជាង១លាន ៣ម៉ឺននាក់ ហើយ អ្នកស្លាប់ កើនឡើងដល់ជាង ៥ម៉ឺន ៤ ពាន់នាក់ ។
កូវីដ១៩ គឺជាវិបត្តិ ដ៏គ្រោះថ្នាក់បំផុតមួយ ដែល ពិភពលោកមិនធ្លាប់បានជួបប្រទះ ទាល់តែសោះ ក្រោយសម័យសង្រ្គាមលោកលើកទី២។ ចំនួនអ្នកឆ្លងកូវីដ ១៩បន្ត កើនឡើងយ៉ាងឆាប់រហ័ស ហើយប្រទេស ជាច្រើន ក្នុងពិភពលោកនៅតែមិនទាន់ អាចរើបម្រាស់ខ្លួន ចេញរួច ពីការ ឆ្លង រីករាលដាលនៃកូវីដ១៩ឡើយ ជាពិសេស នៅ អឺរ៉ុបនិង សហរដ្ឋអាមេរិក ។
នៅអាមេរិក គេចាប់អារម្មណ៍ ឃើញថា ស្ថានការណ៍កំពុង ធ្លាក់ក្នុងសភាពដុនដាប ខ្លាំងជាងគេ ។ ចំនួនអ្នកឆ្លង កើនច្រើនខ្លាំង និងនាំមុខគេ នៅទូទាំងពិភពលោក។ ចំណែកតួលេខ អ្នកស្លាប់វិញ ក៏កើនឡើងខ្លាំងគួរឲ្យបារម្ភ ជាទីបំផុតដែរ រហូតលោក ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ប្រកាសថា ប្រទេស អាមេរិក របស់លោក កំពុងជួបគ្រោះអាក្រក់បំផុត ។
គួរបញ្ជាក់ជូនថា៖ រហូតមកទល់នឹងពេលនេះ អាមេរិកមានអ្នកឆ្លងកូវីដ១៩ ចំនួន ជាង២៤ ម៉ឺន ៥ពាន់នាក់ និងមានស្លាប់ កើនឡើង ដល់ជាង ៦ពាន់នាក់ បន្ទាប់ពី មាន អ្នកស្លាប់ រហូតដល់ជាង ១ ពាន់១ រយនាក់ ក្នុងរយៈពេល ត្រឹមតែ ២៤ ម៉ោងចុងក្រោយនេះ ។
សហរដ្ឋអាមេរិក នាខណៈនេះកំពុង ស្ថិតនៅ ក្នុងកាលៈទេសៈ ដ៏ អាក្រក់បំផុតមួយ ។ មិនត្រឹមតែប្រជាពលរដ្ឋ អាមេរិកនោះទេ ដែលធ្លាក់ខ្លួន ក្លាយជាជនគ្រោះ ពីវិបត្តិកូវីដ១៩ ។ ក៏ប៉ុន្តែសេដ្ឋកិច្ច អាមេរិកក៏ ដូចគ្នាចឹងដែរ ។
សេដ្ឋកិច្ចរបស់អាមេរិកបានបង្ហាញសញ្ញាកាន់តែមិនល្អឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រជាពលរដ្ឋ អាមេរិកធ្លាក់ខ្លួនឈឺ និងស្លាប់ កាន់តែច្រើន រីឯទីក្រុង ជាច្រើននៅក្នុង ប្រទេស ក៏ ត្រូវ បានបិទ ទ្វាររហូតធ្វើ ឲ្យទីក្រុង មួយចំនួន ក្លាយទៅជា ស្ងាត់ជ្រងំ ហាក់បីដូចជាទីក្រុងខ្មោច ។
សហរដ្ឋអាមេរិក ដែល ធ្លាប់តែ ជា ប្រទេស សកម្ម មាន ភាព អ៊ូអរ ក្លាយជាប្រទេស អសកម្ម មនុស្ស មិនហ៊ានដើរ ចេញក្រៅ បើគ្មានការចាំបាច់ ។ មួយវិញទៀត ហាង និង អាជីវកម្ម នានានៅទូទាំង ប្រទេស អាមេរិក ត្រូវ បង្ខំ ចិត្ត បិទទ្វារ ដោយសារ តែខ្លាច មេរោគ ឆ្លង រាតត្បាត សកល -កូវីដ ១៩ ។ ទាំងនេះ ហើយ ដែលជាកត្តា ធ្វើឲ្យ សេដ្ឋកិច្ច អាមេរិក ត្រូវ ជួបគ្រោះអាសន្ន ធំដោយ ជៀស មិនរួច ឡើយ ។
ចំនួន អ្នកអត់ការងារ ធ្វើនៅ អាមេរិក កើនឡើង ជា គំហុកនៅមួយរយៈពេលចុងក្រោយនេះ ។ បើយោងទៅតាម ការ ចុះផ្សាយ របស់ ទីភ្នាក់ងារសារព័ត៌មាន បារាំង AFP នៅថ្ងៃ សុក្រ នេះចំនួន អ្នកគ្មាន ការងារធ្វើ នៅ សហរដ្ឋអាមេរិក បានកើន ដល់ប្រមាណ ជា ១០លាន នាក់ ក្នុងរយៈពេល ពីរសប្តាហ៍ចុងក្រោយ នៃ ខែ មីនា ។
អត្រា អ្នក គ្មានការងារ ធ្វើ នៅ អាមេរិក អាច នឹងកើនឡើង ទៅដល់ ចំនួន ៤% ។ មិនតែប៉ុណ្ណោះ គេ ព្យាករណ៍ទៀត ថា ចំនួន អ្នកគ្មាន ការងារ នៅអាមេរិក នឹង កើនឡើង ទ្វេដង នៅក្នុង ខែ មេសា នេះ ពោលគឺ នឹង មាន ចំនួន ២០ លាន នាក់ ហើយ នេះ អាច រាប់ចាត់ទុកថា ជា វិបត្តិ សេដ្ឋកិច្ច ដ៏ ធ្ងន់ធ្ងរ បំផុតមួយ របស់ អាមេរិក គឺធ្ងន់ធ្ងរ ជាង វិបត្តិ ហិរញ្ញវត្ថុសកល កាលពី ឆ្នាំ ២០០៨ ទៅទៀត ។
ទិន្នន័យ ចុងក្រោយនេះ ធ្វើឱ្យ អ្នកវិភាគ មួយចំនួននិយាយអ្វី មិនចេញ ឡើយពី ទំហំ នៃការ ខូតខាត របស់ សេដ្ឋកិច្ច អាមេរិក ដែល បង្ក ឡើង ដោយ វិបត្តិ កូវីដ ១៩ ។ ដោយឡែក សេដ្ឋវិទូ ខ្លះ បាន ព្យាករថា អត្រា អ្នក បាត់បង់ ការងារ នៅ អាមេរិក នឹង យ៉ាប់យ៉ឺន បំផុត រាប់ គិត ចាប់ តាំង សម័យ ពី សង្គ្រាម លោកលើកទី២មក ៕
ដោយ៖ ធីរីណា