អាម៉េរិកប្រគល់ព្រះបដិមារ២អង្គដែលរឹបអូសបាននៅឆ្នាំ២០០៥និង២០១៧ ជូនកម្ពុជាវិញ

ចែករំលែក៖


ភ្នំពេញ​៖ ស្ថានទូត​សហរដ្ឋអាម៉េរិក​ប្រចាំ​កម្ពុជា បាន​សម្របសម្រួល​បញ្ជូន​រូប​បដិមា​ខ្មែរ​ចំនួន​២ ពី​សហរដ្ឋអាមម៉េរិក មក​ឲ្យ​កម្ពុជា​វិញ ក្រោយពី​រឹបអូស​បាន​នៅ​ឆ្នាំ ២០០៥ និង​ឆ្នាំ​២០១៧​។ ពិធី​ទទួល​បដិមា និង​ប្រោះព្រំ​បែប​សាសនា ត្រូវបាន​ធ្វើឡើង កាលពី​រសៀល​ថ្ងៃទី ៣​មេសា ឆ្នាំ២០២០ នៅ​សារមន្ទីរ​ជាតិ​។
តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បដិមា​ទាំង​នេះ បានមក​ដល់កម្ពុជា​ហើយ នៅ​ថ្ងៃទី​៣​មេសាឆ្នាំ២០២០នេះ​។ ព្រះបដិមា​ទាំង​២​នោះ មាន​មួយ​ជា​ដងខ្លួន​ទេវរូប​ភេទ​ប្រុស ធ្វើ​ពី​ថ្មភក់ ជា​ប្រភេទ​បដិមា​ទោល នៅសល់​ដងខ្លួន គ្មានព្រះកេស ដៃ​ទាំងពីរ​ដាច់​ត្រឹម​ដើមដៃ និង​ជើង​ទាំងពីរ​ដាច់​ត្រឹម​ភ្លៅ​។ រីឯ​មួយទៀត ជា​ដងខ្លួន​ទេវរូប​ភេទ​ប្រុស ធ្វើ​ពី​ថ្មភក់​ពណ៌​ប្រផេះ មាន​មាឌ​មាំ រូបភាព​គ្មាន​ចលនា ស្លៀកសំពត់​ចងក្បិន​មាន​ភ្លី​សេ នៅលើ​ជង្គង់​មាន​ផ្នត់​រាបស្មើ​សាច់ នៅលើ​ភ្លៅ​ខាងឆ្វេង​មាន​ផ្នត់​ធំៗ លំនាំ​ដូចជា​ហោប៉ៅ នៅ​ចំ​ពីមុខ​មាន​ផ្នត់​រាង​កន្ទុយ​ត្រី​ពីរ​ជាន់ (​ផ្នត់​ខាងលើ​ខ្លី និង​ផ្នត់​ខាងក្រោម​វែង​) ពាក់​ខ្សែក្រវាត់​លាត​ពីរ​ជាន់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​អាម៉េរិក​ប្រចាំ​កម្ពុជា​៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print